កូរ៉េខាងជើង​បាញ់មីស៊ីលរំលងប្រទេសជប៉ុនជាថ្មីទៀត

កូរ៉េខាងជើងនៅព្រឹកថ្ងៃសុក្រនេះ បានបាញ់មីស៊ីលរំលងប្រទេសជប៉ុននៅត្រង់​កោះភាគខាងជើងគឺកោះ Hokkaido ហើយហោះទៅធ្លាក់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលសកម្មភាពនេះធ្វើឲ្យមានការខឹងសម្បារកាន់តែខ្លាំងពីមេដឹកនាំ​ជប៉ុន។​

ប្រធានគណៈរដ្ឋមន្ត្រីរបស់ជប៉ុន​លោក​ Yoshihide Suga ថ្លែងថា មីស៊ីលដែលបាញ់រំលងប្រទេសជប៉ុននេះ ហោះ ចូលទៅក្នុងសមុទ្រខាងកើត។​

ប្រជាជនជប៉ុន​រស់នៅលើកោះ Hokkaido បានដឹងពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង​នេះ តាមសញ្ញាប្រព័ន្ធ ដែលបង្ហាញតាមទូរសព្ទដៃ និង មើលដំណឹងផ្សព្វផ្សាយតាមទូរទស្សន៍។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ទោះយ៉ាងណា ប្រជាជនជប៉ុន នៅតែរក្សាភាពស្ងៀមស្ងាត់ហាក់​មិនសូវចាប់អារម្មណ៍ខ្លាំងលើការបាញ់មីស៊ីលរំលងកន្លែងដែលពួកគេរស់នៅនោះទេ គឺនៅតែបំពេញការងាររបស់ពួកគេធម្មតា។​

ប្រភពពីយោធារបស់កូរ៉េខាងត្បូងបានឲ្យដឹងថា មីស៊ីលរបស់កូរ៉េខាងជើងបាញ់នៅថ្ងៃនេះ ហោះក្នុងកម្ពស់ ៧៧០គីឡូម៉ែត្រ ប្រើពេល​១៩នាទី  និង ហោះបានចម្ងាយ៣៧០០គីឡូម៉ែត្រ។​

សហរដ្ឋអាមេរិក​បញ្ជាក់ថា ពួកគេនឹងការពារសម្ព័ន្ធមិត្តជប៉ុនមិនឲ្យមានគ្រោះថ្នាក់កើតឡើងនោះទេ។ អាមេរិក​ក៏បានជំរុញឲ្យចិន និង រុស្ស៊ីត្រូវធ្វើការដោយផ្ទាល់ដើម្បីទប់ស្កាត់សកម្មភាពរបស់កូរ៉េខាងជើង​ ដោយសារចិនជា អ្នកលក់ប្រេងឲ្យកូរ៉េខាងជើង ហើយរុស្ស៊ីជាទីតាំងពលកម្មធំសម្រាប់កូរ៉េខាងជើង។​

ចំណែក​នៅកូរ៉េខាងត្បូងមានការកោះប្រជុំ​ក្រុមការងារសន្តិសុខជាតិជាបន្ទាប់ ដើម្បីសិក្សាពីហានិភ័យ ដែលអាចកើតមានឡើងចំពោះប្រទេសរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ