ភូមា​ចោទ​ក្រុម​អ៊ីស្លាម​ថា​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នៅ​រដ្ឋ​រ៉ាក់ឃីន

រដ្ឋាភិបាលភូមា កាលពីថ្ងៃម្សិលមិញ បាននិយាយថា ក្រុមដែលយកលំនាំតាមក្រុមបះបោរអ៊ីស្លាម គឺជាអ្នកនៅពីក្រោយការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសនៅតាមព្រំដែន នៅរដ្ឋរ៉ាក់ឃីន ខណៈក្រុមមន្ត្រីនិយាយថា ពួកគេបារម្ភខ្លាចកើតមានការបះបោរជាថ្មីពីសំណាក់ក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាម Reuters កំណើននៃអំពើហិង្សានៅរដ្ឋរ៉ាក់ឃីន បង្កជាឧបសគ្គដ៏ធ្ងន់ធ្ងរចំពោះរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលទើបតែដឹកនាំប្រទេសភូមាបានរយៈពេល ៦ខែ ក្រោយពីឈ្នះការបោះឆ្នោតកាលពីចុងឆ្នាំ២០១៥កន្លងមក ប៉ុន្តែ រដ្ឋាភិបាលនេះ ប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ចំពោះបរាជ័យក្នុងការដោះស្រាយការរំលោភបំពានប្រឆាំងនឹងក្រុមមូស្លីមរ៉ូហ៊ីងយ៉ា។

សេចក្ដីប្រកាសព័ត៌មានពីការិយាល័យប្រធានាធិបតី ទីន ចាវ បានបន្ទោសទៅលើក្រុមដ៏តូចមួយឈ្មោះ Aqa Mul Mujahidin ចំពោះការវាយប្រហារនាពេលថ្មីៗនេះ ទៅលើទីប្រជុំជនមួងដាវ ជាតំបន់សម្បូរទៅដោយជនមូស្លីម នៅជិតព្រំដែនប្រទេសបង់ក្លាដែស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ