តម្លៃ​ទីផ្សារ​ហិរញ្ញវត្ថុ​ថៃ​កើន​ឡើង​ក្រោយ​ថៃ​ប្រកាស​ពី​អ្នក​ស្នង​រាជសម្បត្តិ

រូបិយប័ណ្ណថៃ (រូបភាពពីទីភ្នាក់ងារសារព័ត៌មាន Channel News Asia)

សារព័ត៌មានបរទេស បានផ្សាយថា ទីផ្សារភាគហ៊ុន និងតម្លៃរូបិយប័ណ្ណប្រទេសនេះ បានកើនឡើងកាលពីថ្ងៃម្សិលមិញ ដែលវាផ្ទុយទៅនឹងការព្យាករថា វានឹងដាំក្បាលចុះ បន្ទាប់ពីព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាតេជ សោយទិវង្គត។

សារព័ត៌មាន Channel News Asia របស់សិង្ហបុរី បានផ្សាយថា ក្រោយពីធ្លាក់ចុះ ៤ថ្ងៃកន្លងមក សន្ទស្សន៍ភាគហ៊ុនថៃ SET បើកលក់កាលពីព្រឹកថ្ងៃម្សិលមិញ បានកើនឡើង ៣ភាគរយ មុននឹងវាបន្តកើនឡើង ៤.៧ភាគរយ នៅពេលទីផ្សារភាគហ៊ុនបិទទ្វារ។ តម្លៃភាគហ៊ុននៃក្រុមហ៊ុនធំៗ ដូចជា Bangkok Airways និងធនាគារបាងកក សុទ្ធតែទទួលបានកំណើន។

តម្លៃទីផ្សារភាគហ៊ុនរបស់ថៃ បានខាតបង់ជាបន្តបន្ទាប់ ក្រោយពីរាជវាំងថៃប្រកាសកាលពីចុងសប្ដាហ៍មុនថា សុខភាពព្រះមហាក្សត្រថៃ ស្ថិតក្នុងស្ថានភាពមិននឹងនរ ដែលជំរុញឲ្យក្រុមវិនិយោគិន ព្រួយបារម្ភពីភាពមិនច្បាស់លាស់បន្ថែមទៀត ចំពោះស្ថានភាពនយោបាយនៅក្នុងប្រទេសនេះ។ ទោះបីជាទ្រង់កាន់អំណាចនយោបាយផ្លូវការតិចតួច ប៉ុន្តែ ព្រះមហាក្សត្រ ភូមិបុល ត្រូវបានគេចាត់ទុកជាកម្លាំងបង្រួបបង្រួមជាតិដ៏សំខាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ