​ថៃ​កំពុង​កាន់​ទុក្ខ​ការ​សោយ​ទិវង្គត​ព្រះ​មហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ

ប្រជាជនថៃកំពុងកាន់ទុក្ខការសោយទិវង្គតព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ(រូបភាពពីទីភ្នាក់ងារសារព័ត៌មានកាសែតបាងកក ប៉ុស្តិ៍ )

ខណៈដែលប្រទេសកម្ពុជាយើងប្រារព្ធខួប ៤ឆ្នាំនៃការសោយទិវង្គតរបស់អតីតព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ និងពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃនៃសពលោកបណ្ឌិត កែម ឡី នោះ នៅឯប្រទេសថៃឯណោះវិញ ប្រជាជនកំពុងតែកាន់ទុក្ខចំពោះការសោយទិវង្គត់ព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ។

កាសែតបាងកក ប៉ុស្តិ៍ បានផ្សាយថា ប្រជាពលរដ្ឋថៃជាច្រើនម៉ឺននាក់ ក្នុងសម្លៀកបំពាក់ខ្មៅ ទឹកមុខស្រងូតស្រងាត់ក្រៀមក្រំ និងយំសោកផងនោះ បានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រ ភូមិបុល នៅឯខាងក្រៅរាជវាំង នៅក្នុងរាជធានីបាងកក ខណៈការគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រអង្គនេះ ក៏ត្រូវបានរៀបចំធ្វើឡើងនៅទូទាំងប្រទេសថៃទាំងមូល។

រាជវាំងថៃ បានប្រកាសថា ព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ បានសោយទិវង្គតកាលពីរសៀលថ្ងៃទី១៣ ខែតុលានេះ ក្នុងព្រះជន្មាយុ ៨៩ឆ្នាំ នៅឯមន្ទីរពេទ្យសិរីរាជ បន្ទាប់ពីទ្រង់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនេះ កាលពីចុងសប្ដាហ៍កន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ