អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ចុះរុះរើបញ្ជរបង់លុយស្ពានព្រែកព្នៅនៅ​ថ្ងៃនេះ

រដ្ឋាភិបាលបានចុះរុះរើបញ្ជាបង់លុយរបស់ក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីដកស្ពានព្រែកព្នៅដាក់ជារ​បស់រដ្ឋ​តាម​ការ​បញ្ជារ​របស់លោកនាយករដ្ឋមន្រ្តី។

សាលារាជធានីភ្នំពេញបានផ្សព្វផ្សាយវីដេអូនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី១៥ ខែតុលានេះ ស្ដីពីពិធី​ប្រគល់ទទួលផ្លូវ និងស្ពាន​ លី យ៉ុងផាត់ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួង​សាធារណការ​លោក ស៊ុន ចាន់ថុល និង អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ​ចុះរុះរើបញ្ជាបង់លុយ​ និងដាក់ឲ្យប្រើជារបស់រដ្ឋ​ជាផ្លូវការចាប់​ពីថ្ងៃនេះទៅ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីដើមខែ​តុលានេះថា រដ្ឋាភិបាលទិញស្ពានព្រែកព្នៅ (លី យ៉ុង​ផាត់) យកម​ក​គ្រប់គ្រងវិញចាប់ពីថ្ងៃទី១៥ ខែ តុលានេះ ដោយឲ្យអ្នក​ប្រើ​ប្រាស់ផ្លូវភ្ជាប់​ពីផ្លូ​វជាតិលេ​ខ ​៥ ទៅ​ផ្លូវ​ជាតិ៦A មិនចាំបាច់បង់ប្រាក់ទៀតនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ