តំបន់​ជាច្រើន​ក្នុង​ទីក្រុង​បាងកក​លិច​លង់​ក្រោម​ទឹក​ក្រោយ​ព្យុះ​ភ្លៀង​ថ្ងៃ​ម្សិល​មិញ

ជំនន់​ទឹក​ភ្លៀង​បាន​ជន់​លិច​ផ្លូវ​នានា​ក្នុង​ទីក្រុង​បាងកក​ បន្ទាប់​ពី​ទីក្រុង​មួយ​នេះ​ទទួល​រង​ខ្យល់​ព្យុះ​ភ្លៀង​ដ៏​ខ្លាំង​ក្លា​មួយ ដែល​បាន​បោក​បក់​កាល​ពី​យប់​ថ្ងៃ​សុក្រ​កន្លង​មក​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បាងកក ប៉ុស្តិ៍។

កាសែត​ថៃ​មួយ​នេះ បាន​ផ្សាយ​បន្ត​ថា ផ្លូវ​សំខាន់ៗ​យ៉ាង​ហោច ៥៥​ខ្សែ ត្រូវ​ទឹក​ភ្លៀង​ជន់​លិច ប៉ុន្តែ ទឹក​បាន​ស្រក​ចុះ​អស់​ទៅ​វិញ​នៅ​ពេល​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ។

ចំណែក​ឯ​កាសែតដឹ ណេសិន ​របស់​ថៃ បាន​ផ្សាយ​ថា អាជ្ញាធរ​ក្នុង​ទីក្រុង​បាងកក បាន​ជំរុញ​ទៅ​ប្រជាជន​ដែល​មិន​មាន​កិច្ចការ​អី​បន្ទាន់​នោះ ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​សិន ខណៈ​ដែល​ផ្លូវ​ជាច្រើន កំពុង​ស្ថិត​ក្រោម​ទឹក​ជំនន់​នៅ​ឡើយ។

សារព័ត៌មាន​អនឡាញ​ថៃ​ខាវសុត បាន​រាយការណ៍​ថា តំបន់ឌិនឌែង តំបន់​អ៊ីខាម៉ៃ និង​កំណាត់​ផ្លូវ​សុខុមវិត ព្រម​ទាំង​តំបន់​ទេសចរណ៍​ចតុចៈ និង​វត្ត​ផូ សុទ្ធ​តែ​ត្រូវ​លិច​លង់​ក្រោម​ជំនន់​ទឹក​ភ្លៀង។

កាសែត​បាងកក ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​ថា អភិបាល​ក្រុង​បាងកក លោក អាស្វីន ខ្វាន់មឿង បាន​សុំ​ទោស​ចំពោះ​ប្រជាជន ប៉ុន្តែ ក្រុម​មន្ត្រី​នៅ​ទីក្រុង​នេះ​និយាយ​ថា ពួកគេ​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​តែ​ពួក​គេ​អាច​ធ្វើ​បាន​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ