ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ឯកភាព​ចែក​រំលែក​ព័ត៌មាន​ចារកម្ម​យោធា​នឹង​គ្នា

កូរ៉េខាងត្បូង និងជប៉ុន បានឈានដល់កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាស់មួយកាលពីថ្ងៃម្សិលមិញ ដើម្បីចែករំលែកព័ត៌មានចារកម្មខាងយោធា បើទោះបីមានការតវ៉ាជំទាស់ពីក្រុមគណបក្សប្រឆាំង និងសកម្មជននៅទីក្រុងសេអ៊ូលក៏ដោយ។ នេះដោយយោងតាមទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្ដីក្រុមមន្ត្រីជប៉ុន។

ជប៉ុនបានដាក់អាណានិគមលើឧបទ្វីបកូរ៉េចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ ដោយបន្សល់ទុកនូវកេរ្តិ៍ដំណែលអាក្រក់ ដែលប៉ះពាល់ដល់ទំនាក់ទំនងរវាងជប៉ុន និងប្រទេសកូរ៉េខាងត្បូង និងខាងជើងរហូតមកដល់សព្វថ្ងៃនេះ។

កូរ៉េខាងត្បូង និងជប៉ុន ស្ទើរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយទៅហើយកាលពីខែមិថុនាឆ្នាំ២០១២កន្លងមក ប៉ុន្តែ ក្រុងសេអ៊ូលភ្លាមៗនោះ បានដកថយទៅវិញ ដោយសារព័ត៌មានជប៉ុន បានបន្ទោសទៅលើបាតុកម្មប្រឆាំងជប៉ុន នៅក្នុងចំណោមសាធារណជនកូរ៉េខាងត្បូង។

ភាគីទាំងពីរ បានបើកការចរចាឡើងវិញកាលពីខែមុន បន្ទាប់ពីកូរ៉េខាងជើងនៅតែបន្តកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ខ្លួន ដែលត្រូវបានគេចាត់ទុកជាការគំរាមកំហែងដល់ប្រទេសទាំងពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ