មនុស្សរាប់ម៉ឺននាក់នៅអ៊ីរ៉ង់បាត់បង់លំនៅឋានក្រោយពេលរញ្ជួយដី

ប្រជាជនអ៊ីរ៉ង់​រាប់ម៉ឺននាក់នៅតំបន់ដែលរងគ្រោះដោយសារការរញ្ជួយដីនៅភាគខាងលិចកំពុងរងផលប៉ះពាល់ដោយបាត់បង់លំនៅឋាន ហើយអាកាសធាតុក៏ចាប់ផ្តើមត្រជាក់ខ្លាំង។​

ការរញ្ជួយដីនៅអ៊ីរ៉ង់កម្លាំង៧,៣ រិច្ឆទ័រកាលពីថ្ងៃអាទិត្យនៅភាគខាងលិចបានបណ្តាលឲ្យមនុស្សប្រមាណ៤៥០នាក់បានស្លាប់ ៧០០០នាក់រងរបួស និងប្រមាណ​៧០ ០០០នាក់ ត្រូវជម្លៀសចេញពីលំនៅឋានទៅរកទីតាំងសុវត្ថិភាពជាបណ្តោះអាសន្ន។​ នេះបើតាមសារព័ត៌មាន ​Aljazeera។​

ប្រធានាធិបតីអ៊ីរ៉ង់ លោក​ Hassan Rouhani បានទៅពិនិត្យមើលកន្លែងដែលរងគ្រោះនេះកាលពីថ្ងៃអង្គារ។ លោក​បញ្ជាក់ថា ផ្ទះនៅតំបន់ជនបទប្រមាណ​១១ ០០០ផ្ទះ និង នៅក្នុងទីក្រុងប្រមាណ ៤ ៥០០ផ្ទះ រងការបំផ្លាញ។ រដ្ឋាភិបាលកំពុងតែរៀបចំកសាងផ្ទះជាង ៣០ ០០០ម៉ឺន ដើម្បីផ្តល់ជាទីជំរកឲ្យដល់ប្រជាពលរដ្ឋដែលនៅរស់រានមានជីវិត។​

កាលពីឆ្នាំ២០០៣ រញ្ជួយដីនៅទីក្រុងប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់​ឈ្មោះ Bam នៅភាគខាងត្បូងនៃប្រទេសបណ្តាលឲ្យមនុស្ស២៦ ០០០នាក់បានស្លាប់។  ចំណែករញ្ជួយដីនៅក្នុងប្រទេសនេះកាលពីខែមិថុនាឆ្នាំ១៩៩០ កម្លាំង៧,៧ រិច្ឆទ័របានញ័រនៅទីក្រុង Gilan និង Zamjan បានបណ្តាលឲ្យមនុស្ស៣៧០០០នាក់ស្លាប់ និង ១០០ ០០០នាក់រងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ