ត្រាំ ជំរុញឲ្យវៀតណាមទិញមីស៊ីលនិងអាវុធផ្សេងៗទៀតពីអាមេរិក

ប្រធានាធិបតីសហរដ្ឋអាមេរិក​បានជំរុញឲ្យវៀតណាម​​ទិញមីស៊ីលនិងប្រភេទអាវុធទំនើបផ្សេងៗជាច្រើនទៀតពីសហរដ្ឋអាមេរិក​ ដើម្បីទុកការពារប្រទេស។​

លោក ដូណាល ត្រាំ បានថ្លែងបែបនេះទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc កាលពីថ្ងៃទី១២ខែវិច្ឆិកា ក្នុងពេលដែលលោក ត្រាំ ទៅបំពេញទស្សនកិច្ចនៅវៀតណាម។​ ប្រធានាធិបតីអាមេរិក​រូបនេះ បានថ្លែងប្រាប់វៀតណាមថា មីស៊ីលរបស់អាមេរិកទំនើបជាងគេបំផុតនៅលើពិភពលោក។​ នេះបើតាមសារព័ត៌មា​ន Aljazeera។​

លោក​ ត្រាំ ក៏បានលើកឡើងករណីនេះ​នៅពេលលោកជួបជាមួយប្រធានាធិបតីវៀតណាមលោក​ Tran Dai Quang  ពេល​ដែលជជែកពីបញ្ហាសមុទ្រចិនខាងត្បូងថា អាចទិញទុកប្រើក្នុងករណីចាំបាញ់។​ ប៉ុន្តែប្រធានាធិបតីរបស់វៀតណាមថ្លែងថា វៀតណាម​ចង់ដោះស្រាយជម្លោះដែនសមុទ្រជាមួយចិនដោយសន្តិវិធី តាមរយៈការជជែកគ្នា។​

បច្ចុប្បន្នវៀតណាមនិងចិនកំពុងតែមានជម្លោះដែនទឹកលើទីតាំង៤សំខាន់ នៅក្នុងតំបន់មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។

កាលពីរដ្ឋការរបស់លោក​ បារ៉ាក់ អូប៉ាម៉ា ប្រធានាធិបតីអាមេរិក​ទី៤៤ ​បានសម្រេចដកទណ្ឌកម្មបំរាមលក់អាវុធឲ្យវៀតណាមបន្ទាប់ពីទំនាក់ទំនងប្រទេសទាំងពីរមានភាពប្រសើរឡើងវិញ។​

ក្នុងដំណើរទស្សនកិច្ច១០ថ្ងៃរបស់ប្រធានាធីបតីអាមេរិក​លោក ត្រាំ នៅតំបន់អាស៊ី គឺនៅក្នុងប្រទេសជប៉ុន និង នៅកូរ៉េខាងត្បូង លោក​ក៏បានលើកឡើង​ពីការលក់អាវុធឲ្យប្រទេសទាំងពីរដែរ ដើម្បីឲ្យត្រៀមទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ