មនុស្ស២នាក់ស្លាប់និង៨នាក់រងរបួស ករណីគ្រោះថ្នាក់ចរាចរនៅសៀមរាប

គ្រោះថ្នាក់​ចរាចរណ៍នៅសៀមរាប កាលពីពេលកន្លងទៅ (រូបថត៖ បូ សាវី)

យ៉ាងហោចណាស់មានមនុស្ស២នាក់ បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង និងមនុស្ស៨នាក់ទៀតរបួស ដែលក្នុងនោះ មានជនបរទេស២នាក់ផងដែរ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៧ នៅខេត្តសៀមរាប។​

អធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ ស្រុកប្រាសាទបាគង លោក ប៉ោះ ចន្ថា មានប្រសាសន៍ថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោង​៦និង១០នា​ទី​ព្រឹក ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ជិតសាលាស្រុកប្រាសា​ទបា​គង ខេត្ដសៀមរាប ដែលលោកថា បណ្ដាល​​ឲ្យអ្នកបើរថយន្ដទាំងពីរនាក់ស្លាប់ភ្លាមៗ និងមនុស្ស៨នាក់ទៀត របួសធ្ងន់និងស្រាល ក្នុងជនជាតិបារំាង២នាក់។

សមត្ថកិច្ច ឲ្យដឹងបន្ដទៀតថា រថយន្តក្រុងនោះ ជារបស់ក្រុមហ៊ុន វីរៈប៊ុនថាំ បានដឹកអ្នកដំណើរទាំងជនជាតិខ្មែរ និងបរទេសចំនួន៣៨នាក់ មកពីក្រុងព្រះសីហនុ ឆ្ពោះទៅខេត្ដសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦ ប៉ុន្ដែដល់ជិតចំណុចខាងកើតសាលាស្រុកប្រាសាទបាគង ខេត្ដសៀមរាប បណ្ដាលឲ្យជួបគ្រោះថ្នាក់​តែម្ដង ខណៈដល់ផ្លូវកោង ​អ្នកបើកបររថយន្ដទាំងពីរ មិនប្រកាន់ស្ដាំរៀងៗខ្លួន។

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល១៣​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​​ថ្ងៃ​ទី​១៣​ខែវិច្ឆិកាឆ្នាំ​២០១៧​ កើតឡើង​ចំនួន​ ១២៧​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៧៣​នាក់​ របួស​សរុប​២៣៨​នាក់​ ក្នុង​នោះ​របួសធ្ងន់​ ១១៩​នាក់​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ