ក្រុមអ្នកឃ្លាំមើលបរិស្ថាន​នៅចិននឹងចាប់ផ្តើម​ធ្វើការជាមួយមន្ត្រីមូលដ្ឋាននៅចុងឆ្នាំនេះ

ក្រុមភ្នាក់ងារអ្នកវាយតម្លៃពីផលប៉ះពាល់បរិស្ថានៅចិន នឹងចាប់ផ្តើមភ្ជាប់ទំនាក់ទំនងជាមួយមន្ត្រីមូលដ្ឋានទាំងអស់នៅចុងឆ្នាំនេះ ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ធ្ងន់ធ្ងរនិងជួយដល់ការងារក្រសួងជំរុញកុំឲ្យមានការបំពុលខ្យល់ បំពុលទឹក និងបំពុលដី។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរចុះផ្សាយថា ក្រសួងការពារបរិស្ថាន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ទីភ្នាក់ងារវាយតម្លៃចំនួន៣៣៧ បានត្រៀមរៀបចំអស់ហើយក្នុងការចុះធ្វើការជាមួយមន្ត្រីមូលដ្ឋាននៅត្រឹមចុងឆ្នាំនេះ ចំណែកភ្នាក់ងារចំនួន១៣ទៀតបានចាប់ផ្តើមដំណើរការងារពួកគេហើយ។

នៅដើមសប្តាហ៍នេះ ចិនបានដាក់ទោសមន្ត្រីប្រមាណ៧០០នាក់ ពាក់ព័ន្ធការខ្វះចន្លោះក្នុងការ ការពារបរិស្ថាន។  ចំណែកមន្ត្រីប្រមាណ៣០០០នាក់ ត្រូវបានគេដាក់ផាកពិន័យជាទឹកប្រាក់បានប្រមាណ១៩៨លានយ័ន ដែលស្មើនឹងប្រមាណ២៩លានដុល្លារ ដោយសារការធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។

ក្រសួងបរិស្ថានរបស់ចិន បានបើកឲ្យមានការស៊ើបអង្កេតកាលពីដើមឆ្នាំនេះ ទៅលើមន្ត្រី និង សហគ្រាស ដែល ធ្វើសកម្មភាពប៉ះពាល់បរិស្ថាន។

ចិនបានព្យាយាមពង្រឹងការពារបរិស្ថាន ដើម្បីជាផ្នែកការមួយក្នុងការ ការពារការបំពុល ដោយសារមានការប៉ះពាល់ខ្លាំងកាលពីឆ្នាំ២០១៤ ដោយសារបញ្ហាបរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ