ពូទីន បង្ហាញសត្វឆ្កែមុននិយាយជាមួយអ្នកសារព័ត៌មានជប៉ុន

ប្រធានាធិបតីរុស្ស៊ីក្នុងដំណើរទស្សនកិច្ចដើម្បីរឹតចំណងមិត្តភាព ពង្រីកទំហំពាណិជ្ជកម្ម និងដោះស្រាយជម្លោះដែនកោះជាមួយជប៉ុន លោកបានបង្ហាញសត្វឆ្កែក្នុងបន្ទប់ធំមួយ មុនពេលដែលនិយាយជាអ្នកសារព័ត៌មានជាជនជាតិជប៉ុន។

តាមហ្វេសប៊ុករបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានបង្ហាញវីឌីអូ អ្នកសារព័ត៌មានជនជាតិជប៉ុនមួយក្រុមឈរចាំក្នុងបន្ទាប់ ហើយលោក វ្លាឌីមៀ ពូទីន បានដើរចូលហើយមានឆ្កែរបស់លោកដើរតាមក្រោយ និងរត់ចុះឡើងបន្តិច ក្រោយមកលោក ពូទីន បានហុចចំណីឲ្យឆ្កែស៊ី រួចទើបនិយាយជាមួយអ្នកសារព័ត៌មាន។

ឆ្កែនោះលោក ពូទីន បញ្ជាក់ថា ជាឆ្កែដែលជប៉ុនជូនលោក ជាអនុស្សាវរីយ៍កាលពី៤ឆ្នាំ ហើយលោកសរសើរឆ្កែនោះថា ឆ្លាតនិងស្តាប់បង្គាប់។

អ្នកសារព័ត៌មានដែលសម្ភាសន៍លោក ពូទីន ថ្លែងថា ពួកគេមានការភ័យខ្លាច ពេលឃើញឆ្កែរត់ ដើរតាមលោក ពូទីន  ហើយបានព្រូសក្នុងបន្ទប់នោះ។

លោក ពូទីន ធ្វើដំណើរទស្សនកិច្ចទៅនៅជប៉ុន២ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ពេលនេះ គឺជាការរឹតចំណងមិត្តភាព ពង្រីកទំហំពាណិជ្ជកម្ម និងដោះស្រាយជម្លោះដែនកោះដែលបន្សល់ទុកតាំងពីក្រោយសង្គ្រាមលោកទី២មក។ ទោះយ៉ាងណាមិនទាន់មានអ្នកណា បកស្រាយអត្ថន័យយ៉ាងណា ចំពោះលោក ពូទីន បង្ហាញសត្វឆ្កែជាអំណោយរបស់ជប៉ុនមុននិយាយនោះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ