ត្រាំហៅទូរសព្ទទៅនាយករដ្ឋមន្ត្រីវៀតណាម​ប្រាប់ពីជំហរចង់ពង្រឹងចំណងទាក់ទង

នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន សួនហ្វ៊ុក

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកបានហៅទូរសព្ទទៅកាន់នាយករដ្ឋមន្ត្រីវៀតណាមថា លោកចង់ពង្រឹងចំណងទាក់ទងយ៉ាងកក់ក្តៅរវាងប្រទេសទាំងពីរឲ្យបានឆាប់រហ័ស។

វៀតណាមមានទំនាក់ទំនងស្រាប់ហើយជាមួយរដ្ឋការលោក អូបាម៉ា ក្នុងកម្រិតថ្មីមួយ ចំពេលដែលប្រទេសកុម្មុយនីស្តវៀតណាមប្រឈមមុខក្នុងជម្លោះសមុទ្រចិនជាមួយប្រទេសកុម្មុយនីស្តចិន ក្នុងដណ្តើមគ្នាកាន់កាប់សមុទ្រផ្លូវទឹកសំខាន់នៅសមុទ្រចិនខាងត្បូង។

ក្នុងកិច្ចសន្ទនាតាមទូរសព្ទកាលពីថ្ងៃពុធម្សិលមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនផុក បានថ្លែងអបអរលោក ត្រាំ ចំពោះការទទួលបានជ័យជំនះក្នុងការបោះឆ្នោត ហើយបានលើកឡើងពីសារៈសំខាន់នៃការទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ចំណែកលោក ត្រាំ បានលើកឡើងពីការសម្រេចបានលទ្ធផលការងារខ្ពស់របស់ប្រទេសវៀតណាម ហើយលោកក៏បានលើកឡើងពីចំណុចល្អនៃការទាក់ទងគ្នារវាងប្រទេសទាំងពីរ។

វៀណាមនិងអាមេរិក គឺជាអតីសត្រូវធ្វើសង្គ្រាមប្រឆាំងគ្នាកាលពីឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៧៥ ដែលកាលណោះ ពលរដ្ឋនិងទាហានវៀតណាមស្លាប់អស់ប្រមាណ១លាននាក់ ចំណែកទាហានអាមេរិកស្លាប់អស់ប្រមាណ៦ម៉ឺននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ