ក្រុមហ៊ុន​កូកាបារម្ភប៉ះពាល់ដល់ពលរដ្ឋម៉ាឡេស៊ីដោយសារយុទ្ធនាការពហិការ

អ្នកគ្រប់គ្រងក្រុមហ៊ុន​ភេសជ្ជៈកូកាកូឡា នៅក្នុងប្រទេសម៉ាឡេស៊ី បានថ្លែងកាលពីម្សិល មិញថា  ពួកគេមិនគាំទ្រ ឬ ប្រឆាំងសាសនាណាមួយនោះទេ ហើយថាយុទ្ធនាការប្រឆាំងផលិតនៅក្នុងប្រទេសម៉ាឡេស៊ីពាក់ព័ន្ធករណីនៅអ៊ីស្រាអែលនោះ នឹងធ្វើឲ្យប៉ះពាល់ ខ្លាំងដល់បុគ្គលិកក្រុមហ៊ុននៅក្នុងតំបន់នោះ។​

ក្រុមដែលកំពុងមានសិទ្ធិ និង ផលប្រយោជន៍លើមុនជំនួញ បានប្រកាសកាលពីថ្ងៃពុធថា ពួកគេរៀបចំ​យុទ្ធនាការមួយ ដើម្បីជំរុញឲ្យសាធារណជនពហិការ ឬ ឈប់គាំទ្រផលិតផល ដែលមានការពាក់ព័ន្ធជាមួយប្រទេសអ៊ីស្រាអែល ដែលកំហឹងនេះកើតឡើងបន្ទាប់ពីសហរដ្ឋ អាមេរិក​ទទួលស្គាល់ថា រដ្ឋធានីជេរូសាឡឹម (Jerusalem) ថា ជារបស់អ៊ីស្រាអែល។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

អ្នកគ្រប់គ្រងក្រុមហ៊ុនកូកាកូឡាប្រចាំប្រទេសម៉ាឡេស៊ីលោក​អាម៉េដ យេហា ថ្លែងថា លោកបាន ឮពីយុទ្ធនាការ នៃការធ្វើពហិការនេះ។​

លោកថ្លែងថា លោកសូមឲ្យមានការពិចារណា លើផលិតកូកាកូឡា ដោយថា នេះជាផលិត ផលនៅក្នុងតំបន់ ហើយថា នឹងធ្វើឲ្យបុគ្គលិកជាច្រើននៃក្រុមហ៊ុនរបស់ លោករងផលប៉ះពាល់ បើសិនជាមានការអំពាវនាវឲ្យមានការធ្វើពហិការមែននោះ។​

លោក អាម៉េដថ្លែងថា ក្រុមហ៊ុន​កូកាកូឡា មានសាខានៅក្នុងប្រទេស និង តំបន់ជាង២០០នៅ លើពិភពលោក​ដែលស្ថិតនៅក្នុងស្ថានភាពនយោបាយ សាសនា និង ប្រវត្តិសាស្ត្រផ្សេងៗគ្នា ហើយលោកថា គោលដៅរបស់ក្រុមហ៊ុនគ្រាន់តែចង់ឲ្យ មនុស្សទទួលបានភាពស្រស់ ស្រាយតែប៉ុណ្ណោះ មិនប្រកាន់នៅក្នុងក្រុមណាមួយនោះទេ។​

ប្រជាជនអ្នកកាន់សាសនាឥស្លាមភាគច្រើន​នៅម៉ាឡេស៊ី រួមទាំងនាយករដ្ឋមន្ត្រីនៃ ប្រទេស នេះ គឺលោក ណាជីប រ៉ាហ្សាក់ ផង ក៏បង្ហាញជំហរគាំទ្រប្រទេសប៉ាឡេស្ទីន ហើយបានថ្កោល ទោស អាមេរិក​ករណីលោក ដូណល ត្រាំ បានប្រកាសទទួលស្គាល់រដ្ឋ ធានីជេរូ សាឡឹមដែលកំពុងមានជម្លោះថា ជារបស់ប្រទសអ៊ីស្រាអែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ