ភ្ញៀវទេសចរចិនម្នាក់ធ្លាក់ជណ្តើរនៅ​អង្គររងរបួស

(រូបភាពពីនគរបាលជាតិ)

នគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានបញ្ជូនភ្ញៀវទេសចរ​បរទេសជាជនជាតិ​ចិនវៃចំណាស់ម្នាក់ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ​ បន្ទាប់ពីរងរបួសពេលធ្វើរដំណើរទស្សនាក្នុងតំបន់ប្រសាទអង្គរវត្ត។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី​១៤ ខែធ្នូ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះ នឹងបញ្ជូនភ្ញៀវទេសចរស្រ្តីជនជាតិចិនម្នាក់ឈ្មោះ Wang Hui Zhi ទៅព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ ក្នុងខេត្តសៀមរាប បន្ទាប់ពី​រអិលជើងធ្លាក់ពីលើជណ្តើរមុខលោកតារាជ កាលពីថ្ងៃទី១៣ខែធ្នូ។

បើតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីជនជាតិចិនរូបនោះ រងរបួសនៅត្រង់​ស្មាខាងឆ្វេង និង ក។ របាយការណ៍មិនបានបញ្ជាក់ថា របួសធ្ងន់ឬស្រាលទេ ប៉ុន្តែរូបភាពគឺក្រុមការងារជួយសង្គ្រោះបានប្រើប្រាស់ឧបករណ៍សង្គ្រោះដើម្បីសែងចេញពីកន្លែងកើតហេតុទៅរថយន្ត៕

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ