ព័ត៌មានថ្ងៃនេះ CPP បើកមហាសន្និបាតរៀបចំយុទ្ធសាស្រ្តបង្កើនការគាំទ្រ (វីដេអូ)អ្នកបឹងឈូកប្រតិកម្មនឹងអត្ថបទរបស់កោះសន្តិភាពថាចោទប្រកាន់ពួកគេខុសពីការពិត (វីដេអូ)​អង្គការ​ធម្មទាន​សង្គម​អន្តរាគមន៍​រក​យុត្តិធម៌​ប្រគេន​ព្រះសង្ឃ​បី​អង្គ​​ដែល​ត្រូវ​គេ​ចាប់​ផ្សឹក​ក្រុមហ៊ុន​អាមេរិក​បង្ហាញ​សហគ្រិន​កម្ពុជា​ពី​ការអនុវត្តន៍​ល្អ​ដើម្បី​អាច​ប្រកួតប្រជែង​បាន​ខ្លាំង​ស្ថានភាពពលរដ្ឋមកពីតាមខេត្តយកកូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា (វីដេអូ)​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខែ្មរ​ទាមទារ​ឲ្យ​ក្រុមហ៊ុន ​CWKH ​ទទួល​យក​តំណាង​កម្មករ​១៥​នាក់​វិញ​​ប្រជា​សហគមន៍​បឹង​ឈូក​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ​តំណាង​ពួកគេ​៤​នាក់​ដោយ​គ្មាន​លក្ខខណ្ឌ​​កូរ៉េខាងជើង​សុំ​ជំនួយរាប់​ពាន់​លាន​ដុល្លារ​ពី​កូរ៉េខាងត្បូង ​ជា​ថ្នូ​រនឹង​ការបង្រួបបង្រួម​ជាតិ​ឡើងវិញCPP នឹង​ពិនិត្យ​មើល​កំណែ​ទម្រង់​នៃ​ការ​បោះឆ្នោតក្នុងមហាសន្និបាតវិសាមញ្ញ​កម្មករ​មកពី​កំពង់ចាម​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក​រក​អន្តរាគមន៍​ឲ្យ​តំណាង​សហជីព​ចូលធ្វើការ​វិញ​

ថ្ងៃសៅរ៍ ទី31 មករា 2015
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

ការផ្លាស់ប្តូរ​​បេក្ខភាព​​តំណាង​រាស្ត្រ​​របស់ CPP គឺ​ស្រប​តាម​តម្រូវការ​បក្ស​​

ដោយ៖​ តាំង វីដា និង ដួង សុខា​ | ថ្ងៃចន្ទ ទី9 កញ្ញា 2013, 11:33 AM​

ស្តាប់សំឡេង៖​

ចម្លងទុក

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​​កម្ពុជា (CPP) អះអាង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ការផ្លាស់ប្តូរ​បេក្ខភាព​តំណាងរាស្ត្រ ជាប់ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ផ្អែក​លើ​តម្រូវការ​ចាំបាច់​របស់​គណបក្ស ហើយ​មន្ត្រី​ដែល​ត្រូវ​ផ្លាស់​ចេញ​​នោះ មិនមែន​រង​ការ​បោះបង់​​ចោល​​នោះ​​ទេ តែ​នឹង​មាន​ការរៀបចំ តួនាទី​​ថ្មី​​ជំនួស​។​

​បញ្ជី​ឈ្មោះ​បេក្ខជន​ជាប់​ឆ្នោត ចេញ​ផ្សាយ​​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប) បង្ហាញ​ថា បេក្ខជន​ដែល​ជាប់ឆ្នោត​​ជា​តំណាង ​រាស្ត្រ​​​​របស់​​​គណបក្ស​​ប្រជាជន​​ក​ម្ពុជា មាន​តំណាងរាស្ត្រ​១០​រូប ដែល​កាន់​តំណែង​​ជា​រដ្ឋមន្ត្រី​បច្ចុប្បន្ន បាន​លាលែង​ពី​តួនាទី​តំណាងរាស្ត្រ​របស់​ខ្លួន បើ​ទោះ​​ជា​រដ្ឋ​មន្ត្រី​ទាំងនោះ បាន​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​ក៏​ដោយ​។ តំណាង​រាស្ត្រ​ទាំងនោះ​មាន លោក វង សូ​ត លោក ខៀវ កាញារីទ្ធ លោក ជា សុផារ៉ា លោក លឹម គានហោ លោក អ៊ិត សំហេង និង លោក ចម ប្រសិទ្ឋិ ជាដើម​។ ជាមួយគ្នានេះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជា ស៊ីម ក៏​បាន​​លាលែង​​ដែរ​។​

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម​នៃ​រដ្ឋសភា លោក ជាម យៀប មានប្រសាសន៍ថា ការផ្លាស់​បេក្ខភាព​តំណាងរាស្ត្រ គឺ​ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​​គណបក្ស​។ លោក​បន្តថា បេក្ខភាព​ដែល​ត្រូវ​ផ្លាស់ចេញ​​នោះ គឺ​អាច​នឹង​ត្រូវ​បាន​រៀប​ចំ​​ឲ្យ​​បន្ត​​តួនាទី​​ជា​​រដ្ឋ​មន្ត្រី​​ដ​ដែល ឬ​ផ្លាស់​ទៅ​បំពេញ​​ការងារ​អង្គភាព​ពាក់ព័ន្ធ​នានា តាមរយៈ​ស្នាដៃ​ការងារ និង​បទពិសោធន៍​ ៖ “​នរណា​ដែល​នៅលើ​មិនបាន​អី​ទេ អាច​មាន​តួនាទី​នៅ​ខាង​អង្គការ​និតិប្រតិបត្តិ គឺ​ខាង​រដ្ឋាភិបាល មាន​មួយ​ចំនួន​ហើយ ហើយ​មួយចំនួន​ទៀត អាច​ចាត់តាំង​ធ្វើ​ជា​មន្ត្រី​អ្វី​ផ្សេងៗ​ទៀត គេ​មិន​មាន​លះបង់​ចោល​ទេ ក៏​ប៉ុន្តែ​អ្នក​នោះ​ឯង​គេ​សំរាំង ក៏ប៉ុន្តែ​ដាក់​ដោយសារ​អ្នក​នោះ​ឯង ដូច​ថា​មាន​កេរ្តិ៍ឈ្មោះ គេ​ស្គាល់​ច្រើន ហើយ​មាន​គំនិត​ផ្សាភ្ជាប់​មហាជន​ច្រើន គេ​គ្រាន់តែ​ដាក់​តាម​អញ្ជឹង​ទៅ​”​។​

​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ប្រជាជន​​កម្ពុជា លោក ឈាង វុន អះអាង​ប្រាប់​វិទ្យុ​​បារាំង​​អន្តរជាតិ (RFI) ថា គណបក្ស​​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​កំណែ​ទម្រង់​​ស៊ីជម្រៅ ដើម្បី​ឆ្លើយតប​ទៅនឹង​ការចង់បាន​​របស់​អ្នកបោះឆ្នោត ដែល​បាន​សំដែង​ចេញ​តាមរយៈ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ដំណើរការ​បោះ​ឆ្នោត ហៅ​កាត់ និ​កហ្វិច (NICFEC) លោក ហង្ស ពុទ្ធា យល់ថា ការធ្វើកំណែទម្រង់​នេះ គឺជា​យុទ្ធ​សាស្ត្រ​របស់​គណបក្ស​ប្រជាជន​​កម្ពុជា ដែល​បង្ហាញ​ថា កូន​​មន្ត្រី​ជាន់​ខ្ពស់ មាន​ឱកាស​ទទួល​តំណែង​ជា​តំណាងរាស្ត្រ បើ​ទោះបីជា​ខ្លួន​មិន​ទទួលបាន​សំឡេង​​គាំទ្រ​គ្រប់​ក៏ដោយ ហើយ​​ភាគច្រើន​នៃ​បេក្ខជន ដែល​លាលែង​​បេក្ខភាព​តំណាង​រាស្ត្រ​​នោះ គឺ​ជា​មន្ត្រី​ចាស់ទុំ និង​មាន​បទ​ពិសោធន៍​​ច្រើន ក្នុង​គណបក្ស​​នេះ​ ​៖ “​ទី​មួយ​គឺ​សាម៉ី​ខ្លួន​យល់ព្រម ឬក៏​សប្បាយ​ចិត្ត​ដើរ​ចេញ ទី​ពីរ​​ការងារ​ឯកភាព​​ផ្ទៃក្នុង​បក្ស ដូច​ជា​ការ​សន្យាថា ចេញ​ពី​តំណាង​រាស្ត្រ​មក ត្រូវ​ទទួល​តំណែង​ក្នុង​រដា្ឋភិបាល ជា​ដើម នេះ​ក៏​ជា​ដំណោះ​ស្រាយ​នៃ​ផ្ទៃ​ក្នុង​បក្ស​​ដែរ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សម្រាប់​ខ្ញុំៗ​មិន​គិត​ថា​តំណាងរាស្ត្រ ដែល​គាត់​បាន​ជាប់ឆ្នោត​ហើយ គាត់​សប្បាយចិត្ត នឹង​​ដើរ​​ចេញ ១០០​​ភាគរយ​​ទេ មាន​​អ្នកខ្លះ​​មិន​​ប្រាកដ​​ថា​​នឹង​​ដើរ​​ចេញ ដោយ​សារ​​ថា​គាត់​ត្រូវគោរព​ថ្នាក់លើ​របស់​គាត់ គាត់​ព្យាយាម​ដើរ​ចេញ​ដោយ​មិន​មាត់​មិន​ក“​។​

លទ្ធផល​បោះឆ្នោយ​ផ្លូវ​ការ​ដែល​ប្រកាស​​ដោយ គ​.​ជ​.​ប បង្ហាញ​ថា គណបក្ស​ប្រជាជន​​កម្ពុជា ទទួលបាន​៦៨​អាសនៈ ប្រហែល​ជា​៤៨.៨​ភាគរយ​នៃ​អ្នក​ចូល​រួម​​បោះ​ឆ្នោត​​សរុប​ ៦.៦៣​លាន​​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​​អាសនៈ ស្មើនឹង​៤៤.៥​ភាគរយ គឺ​ ២.៩២​លាន​សំឡេង​។​គណបក្ស​​ប្រជាជន​​កម្ពុជា បាន​បាត់បង់​តំណាងរាស្ត្រ​ចំនួន​២២​រូប បើ​ប្រៀបធៀប​ពី​ការបោះឆ្នោត​អាណត្តិ​ទី​៤ កាលពី​២០០៨ ដែល​ទទួលបាន​៩០​អាសនៈ​៕​

សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com


Tags: បោះឆ្នោត

1024

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
​លោក ជួន សុវណ្ណ ព្រមាន​ចាត់វិធានការ​លើ​មន្ត្រី​ណា យក​លុយ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​សៀវភៅ​គ្រួសារ​

ថ្ងៃទី30 មករា 2015, 11:16 AM

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ជួន សុវណ្ណ ព្រមាន​ចាត់វិធានការចំពោះ​មន្ដ្រី​នគរបាលទាំងឡាយណា ដែល​បន្ដ​យក​លុយ​ពី​ប្រជាពលរដ្ឋចំពោះ​ការផ្ដល់​សេវា​សាធារណៈ ក្នុងការ​ធ្វើ​សៀវភៅ​គ្រួសារ និង​ប័ណ្ណ​ស្នាក់នៅ ​។​ ​ការព្រមាន​នេះធ្វើឡើង​ស្របពេល​ដែល​លោក ជួន សុវណ្ណ បញ្ជា​ឲ្យ​អធិការ​ខណ្ឌ​ទាំង​១២ ចុះ​ធ្វើ​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​លុបបំបាត់​អំពើ​ពុករលួយ​នៃ​ការ​ធ្វើ​សៀវភៅ​គ្រួសារ​ ។​

​ក្រសួង​ការងារ​បញ្ជា​ឲ្យ​សហគ្រាស​ដែល​មាន​ជួល​ជនបរទេស​ធ្វើការ​ត្រូវ​ទៅ​សុំ​ច្បាប់​អនុញ្ញាត​ឲ្យបាន​ត្រឹមត្រូ​វ​

ថ្ងៃទី27 មករា 2015, 05:35 PM

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បញ្ជា​ឲ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ដែល​មាន​ជួល​ជន​បរទេស​ឲ្យ​បម្រើការ​នៅក្នុង​ស្ថាប័ន​ខ្លួន ត្រូវ​ទៅ​ស្នើសុំ និង​ពន្យារ​ប័ណ្ណ​និង​សៀ​ភៅ​ការងារ​សម្រាប់​បុគ្គលិក​បរទេស​ទាំងនោះ ដើម្បី​ឲ្យ​ជន​បរទេស​ទាំងនោះ​អាច​បន្ត​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​តទៅ​ទៀត ។​ ​នៅក្នុង​សេចក្ដីណែនាំ​របស់​ក្រសួង​ការងារ​ស្ដីពី នីតិវិធី​ក្នុង​ការស្នើ​សុំ និង​ពន្យារ​ប័ណ្ណ​ការងារ និង​សៀ​ភៅ​ការងារ​ជនបរទេស ចុះ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៥ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អុិត សំហេង លើកឡើងថា យោង​តាម​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា ជន​បរទេស​ទាំងអស់​ត្រូវ​មាន​ប័ណ្ណ និង​សៀវភៅ​ការងារ​ដែល​ចេញ​ដោយ​ក្រសួង ទើប​អាច​ប្រកប​របរ ឬ​ធ្វើការ​ឲ្យ​សហគ្រាស គ្រឹះស្ថាន​ណាមួយ​បាន ។​

ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​បញ្ឈប់​ការផ្សាយពាណិជ្ជកម្ម​សេវាកម្ម​ផលិត​ព្រហ្ម​ចារី​ស្ត្រី​របស់​មន្ទីរពេទ្យវ៉ិ​ចតូ​រៀ​

ថ្ងៃទី27 មករា 2015, 10:50 AM

​ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បញ្ឈប់​ការផ្សាយ​ពាណិជ្ជកម្ម​របស់​មន្ទីរពេទ្យអន្ត​រ​ជាតិ​វ៉ិ​ច​តូ​រៀ ស្ដី​ពី​សេវាកម្ម​ផលិត​ព្រហ្មចារី​ស្ត្រី ដែល​ក្រសួង​ព័ត៌មាន​ថា​បាន​ធ្វើឲ្យ​ប៉ះពាល់​សីលធម៌ និង​ប្រពៃណី​ដ៏​ល្អ​របស់​សង្គម​កម្ពុជា ។​ ​លិខិត​ចុះ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៥ របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ផ្ញើ​ជូន​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និយោជក និពន្ធ​នាយក​សារព័ត៌មាន ទស្សនាវដ្ដី និង​គេហទំព័រ លើកឡើងថា កន្លងមក​ក្រសួង​ព័ត៌មាន​សង្កេតឃើញ​ការផ្សាយ​ពាណិជ្ជកម្ម​របស់​មន្ទីរពេទ្យអន្ត​រ​ជាតិ​វ៉ិ​ច​តូ​រៀនៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សា​យនានា​ស្ដី​ពី​សេវាកម្ម​អំពី​បច្ចេកវិទ្យា​វះកាត់​ព្រហ្ម​ចារី និង​ប្រដាប់បន្តពូជ​ស្ត្រី មាន​ការអត្ថាធិប្បាយ​ពន្យល់​ហូ​សហេតុ​ពេក នាំឲ្យ​ប៉ះពាល់​ដល់​សីលធម៌ និង​ប្រពៃណី​ដ៏​ល្អផូរផង់​​របស់​សង្គម​កម្ពុជា​ដែល​មាន​ជា​យូរយារ​ណាស់​មកហើយ ។​

​ក្រសួង​ដែនដី​តម្រូវឲ្យ​គ្រប់​ការសាងសង់​ស្ថានីយប្រេងឥន្ធ​នៈ ​មាន​ការត្រួតពិនិត្យ​បច្ចេកទេស​ពី​មន្ទីរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​

ថ្ងៃទី26 មករា 2015, 06:01 PM

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តម្រូវ​ឲ្យ​គម្រោង​សាងស​ង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាំងអស់​ត្រូវមាន​ការពិនិត្យ​ផ្នែក​បច្ចេកទេស​ពី​មន្ទីរ​រ៉ែ និង​ថាមពល អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់ព័ន្ធ មុន​នឹង​អាច​ស្នើសុំ​ការសាងសង់​ស្ថានីយ៍​ទៅកាន់​ក្រសួង​ដែនដី ដើម្បី​លើកកម្ពស់​សុវត្ថិភាព​បរិស្ថាន និង​សន្តិសុខ​សង្គម ។​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឆាយ ឬ​ទ្ធិ​សែន បានឲ្យ ​VOD ​ដឹងថា ជាទូទៅ​រាល់​ការសាងសង់​សំណង់​ដែល​មាន​ផ្ទៃក្រឡា​តិចជាង​៣​ពាន់​ម៉ែត​ការ៉េ គឺ​ត្រូវ​សុំ​ការអនុញ្ញាត​សាងសង់​ពី​ថ្នាក់​ក្រោម​ជាតិ និង​លើសពី​នេះ​ត្រូវ​ស្នើ​សុំ​ទៅកាន់​ថ្នាក់ជាតិ​។ ដោយឡែក​ស្ថានីយ៍​ប្រេងឥន្ធនៈ ជា​ករណី​ពិសេស ត្រូវ​ស្នើ​ទៅ​កាន់​ក្រសួង​ផ្ទាល់ តែ​តម្រូវឲ្យ​មាន​ការពិនិ​ត្យ​ផ្នែក​បចេ្ចកទេស​ពី​មន្ទី​ររ៉ែ និង​ថាមពល អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​បរិស្ថាន ឬ​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជា​មុន​សិន ។​

​លោក ស៊ូ​ប៊ែ​ឌី ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​បង្កើត​ស្ថាប័ន​ឯករាជ្យ​ទទួល​ពាក្យបណ្តឹង​ប្រជាពលរដ្ឋ​

ថ្ងៃទី24 មករា 2015, 11:24 AM

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី បាន​ផ្តល់​ជា​អនុសាសន៍​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​របស់​នគរបាល សម្រាប់​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ចំពោះ​មន្ត្រី​នគរបាល​ដែល​បាន​បំពាន​ទៅ​លើ​ពួកគាត់​។  ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បញ្ចប់​បេសកកម្ម​៦​ឆ្នាំ​របស់​លោក​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ លោក សុរិយា ស៊ូ​ប៊ែ​ឌី លើកឡើងថា ដោយសារ​កន្លងមក​មាន​ការខ្វះខាត​ក្នុងការ​ស៊ើបអង្កេត​ទៅលើ​ការ​សកម្មភាព​របស់​ន​គរ​បាល​ដែល​បាន​រំលោភ​ទៅលើ​បទដ្ឋាន​នានា រួមទាំង​ការបាញ់ប្រហារ​កាលពី​ឆ្នាំទៅ និង​ករណី​រំលោភ​ផ្សេងៗ​ទៀត​ដែល​បាន​កើតឡើង​កន្លងមក​នេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត​របស់​ខ្លួន​ទៅលើ​កម្លាំង​នគរបាល ។ លោក​ថា ការបង្កើត​បង្កើត​គណៈ​កម្ម​ការ​នគរបាល​ទ​ទួល​ពាក្យបណ្តឹង​ឯករាជ្យ​មួយ អាច​ជួយ​ស្តារឡើងវិញ​នូវ​ទំនុកចិត្ត​របស់​ប្រពល​រដ្ឋ​ចំពោះ​កម្លាំង​នគរបាល ។

​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​គ្រោង​ចុះទៅ​ពិនិត្យ​ភាពមិនប្រក្រតី​អំពី​ចំណូល​អង្គរ​

ថ្ងៃទី23 មករា 2015, 02:09 PM

​ប្រធាន​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ គ្រោង​ចុះ​ជួប​អាជ្ញាធរ​អប្សរា ដើម្បី​ពិនិត្យ​លើ​ចំណូល​នៃ​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ ដែល​លោក​អះអាងថា​មាន​ភាពមិនប្រក្រតី ។​ ​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បានឲ្យ​VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា នៅក្នុង​ខែ​មិនា​ខាងមុខ លោក​នឹង​ចុះ​ទៅ​ជួប​ជាមួយ​អាជ្ញាធរ​អប្សរា​ដើម្បី​បញ្ជាក់​ពី​តួលេខ​ប្រាក់​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត ដោយ​លោក​នឹង​ពិនិត្យ​ទៅ​លើ​ឯកសារ​ចំណូល​ចំណាយ និង​វិក័យប័ត្រ​របស់​អាជ្ញាធរ​អប្សរា ។ លោក​ថា លោក​បាន​កំពុង​ផ្ទៀងផ្ទាត់​ឯកសារ​ដែល​លោក​ទទួលបាន និង​បាន​រកឃើញ​មាន​ភាពមិនប្រក្រតី​មួយចំនួន ។​

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To