លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក​នៅស្វីស

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧​ ម៉ោង 11:34 AM | អភិបាលកិច្ចល្អ | 0 | 3414 លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក​នៅស្វីស (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំ គណៈប្រតិភូនៃរដ្ឋាភិបាលកម្ពុជា ចាកចេញពីប្រទេស កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក​នៅក្នុងប្រទេស​ស្វីស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរលើហ្វេសប៊ុករបស់លោកថា ការបំពេញការងារលើកនេះ មានរយៈពេលវែងចាប់ផ្តើមពីថ្ងៃទី១៥ដល់ថ្ងៃទី២២ ខែមករា។​

វេទិកាសេដ្ឋកិច្ចពិភពលោកនោះ មានការចូលរួមពីបណ្តាល​មេដឹកនាំនានា អ្នកជំនួញ អ្នកស្រាវជ្រាវ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន​ប្រមាណ៣០០០នាក់​មកពីប្រទេសចំនួន​៣២។​

តាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រៅពីការចូលប្រជុំនោះ លោកក៏មានគម្រោងជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅទីនោះ និងជួបជាមួយមេដឹកនាំផ្សេងៗទៀតជាលក្ខណៈទ្វេរភាគីផងដែរ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required