ក្រុមហ៊ុន​ Samsung រកឃើញមូលហេតុផ្ទុះថ្មពេលសាក Galaxy Note 7

ក្រុមហ៊ុន​ផលិតគ្រឿងអេឡិចត្រូនិច Samsung ជាក្រុមហ៊ុនធំមួយលើពិភពលោករបស់កូរ៉េខាងត្បូងបានបញ្ជាក់ថា ពួកគេរកឃើញមូលហេតុដែលបណ្តាលឲ្យផ្ទុះថ្មទូរសព្ទប្រភេទ​ Samsung​ Galaxy Note 7 ហើយលទ្ធផលនឹងប្រកាសជាផ្លូវការនៅថ្ងៃទី២៣ខែមករា។​

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របញ្ជាក់ថា នេះបើតាមការអះអាងរបស់បុគ្គលិកម្នាក់ដែលធ្វើការនៅក្នុងក្រុមហ៊ុន​ Samsung។​ ក្រុមហ៊ុន​បានបញ្ជាក់ថា ពួកគេរកឃើញមូលហេតុនេះ ហើយការផលិតលើកក្រោយជៀសវាងកើតមានបញ្ហាដដែលបន្តទៀត។​ ទោះយ៉ាងណា អ្នកនាំពាក្យក្រុមហ៊ុន​ Samsung មិនទាន់អត្ថាធិប្បាយលម្អិតលើបញ្ហានេះទេ។​

បន្ទាប់ពីរកឃើញមូលហេតុបរាជ័យក្នុងការផលិតកន្លងទៅនោះ ក្រុមហ៊ុន​គ្រោង​បង្ហាញផលិតផលប្រភេទថ្មី សម្រាប់ឆ្នាំ២០១៧ Galaxy S8 នៅពាក់កណ្តាល​ឆ្នាំនេះ។​

កាលពីចុងឆ្នាំ២០១៦កន្លងទៅ ក្រុមហ៊ុន​ Samsung បានប្រកាសប្រមូលទូរសព្ទ​ Samsung​ Galaxy Note 7 ពីអតិថិជនទូទាំងពិភពលោក​ បន្ទាប់ពីការចែកចាយហើយមានព័ត៌មានត្រឡប់ថា ទូរសព្ទផ្ទុះឆេះពេលសាកថ្ម ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ