រដ្ឋអាជ្ញាកូរ៉េខាងត្បូងកំពុងស្វែងរកចាប់ខ្លួនប្រធានក្រុមហ៊ុន​ Samsung

មន្ត្រីការិយាល័យពិសេសនៃរដ្ឋអាជ្ញាកូរ៉េខាងត្បូងថ្លែងថា ពេលនេះ ពួកគេកំពុងស្វែងរកនីតិវិធីផ្លូវច្បាប់ក្នុងការចេញដីកាឃាត់ខ្លួន​មេដឹកនាំក្រុមហ៊ុន​ Samsung Group ដែលប្រទេសកំពុងតែបើកយុទ្ធនាការទ្រង់ទ្រាយធំ​ក្នុងការបោសសម្អាត ករណីរឿងអាស្រូវពុករលួយពាក់ព័ន្ធប្រធានាធិបតី ប៉ាក ឃៀនហេ។​

ប្រធាន Samsung Groupលោក Jay Y. Lee កាលពីសប្តាហ៍មុន​បានចូលបំភ្លឺនៅការិយាល័យរដ្ឋអាជ្ញា យ៉ាងតឹងតែងជុំវិញការស៊ើបអង្កេតករណីពុករលួយ ដែលប្រើពេលអស់​២២ម៉ោង។​

ការិយាល័យរដ្ឋអាជ្ញាឲ្យដឹងថា ដីកាឃាត់ខ្លួន​ ប្រធានក្រុមហ៊ុន​ដ៏ធំមួយនេះ និងមានការយល់ព្រមពីតុលាការនៅពេលឆាប់ៗខាងមុខ។​ រដ្ឋអាជ្ញាថា ចំណាត់ការរបស់តុលាការនៅមិនទាន់បញ្ជាក់ច្បាស់ទេ​ តែថាអាចនឹងធ្វើនៅ​ថ្ងៃពុធក្នុងសប្តាហ៍នេះ។​ នេះបើតាមការចុះផ្សាយរបស់​ Channel news Asia។​

រដ្ឋអាជ្ញាកំពុងស្រាវជ្រាវជុំវិញអ្នកគាំទ្រក្រុមហ៊ុន​Samsung និង អ្នក​បង្កើតមូលនិធិ ដោយមិត្តភ័ក្ររបស់លោកស្រី ប៉ាក ឃឿនហេ គឺលោកស្រី Choi Soon-sil  ដែលអាចពាក់ព័ន្ធប្រាក់សោធននិវត្តន៍កាលពីឆ្នាំ២០១៥ ដ៏ចម្រូងចម្រាស់ ក្នុងការសម្រេចលើទឹកប្រាក់​៨ពាន់លានដុល្លារ ក្នុងការបញ្ចូលក្រុមហ៊ុនពីរជាមួយក្រុមSamsung Group។​

ប្រធានសេវាប្រាក់សោធននិវត្តន៍ជាតិ​ លោក Moon Hyung-pyo ត្រូវបានចោទប្រកាន់ទាក់ទងនិងការរំលោភអំណាច និងការមិនចូលរួមក្នុងការផ្តល់ចម្លើយនៅតុលាការថ្ងៃចន្ទនេះ ខណៈលោកស្រី​ Choi បានបង្ហាញមុខនៅតុលាការរដ្ឋនុញ្ញ ហើយបានបដិសេធរាល់ការចោទប្រកាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ