យន្តហោះដឹកទំនិញរបស់តួកគីធ្លាក់​ចំភូមិស្លាប់មនុស្សអស់​៣៧នាក់​

យន្តហោះដឹកទំនិញរបស់តួកគី បានធ្លាក់នៅជិតព្រលាន Manas របស់ប្រទេស​ Kyrgyzstan គឺធ្លាក់ប៉ះចំផ្ទះរបស់ប្រជាពលរដ្ឋបណ្តាលឲ្យស្លាប់មនុស្សអស់​៣៧នាក់ ភាគច្រើនជាអ្នកភូមិ​ នៅពេលដែលយន្តហោះ​ Boeing 747 នោះព្យាយាមចុះចតនៅលើដីមិនបានសម្រេច។​

យោងតាម រដ្ឋបាលព្រលានយន្តហោះ បានឲ្យដឹងថា យន្តហោះនោះ ដឹកទំនិញពីហុងកុង ទៅ អ៊ីស្តំមូល ព្យាយាមចុះចត ពេលឆ្លងកាតManas  នៅជិតរដ្ឋធានី Bishkek ពេលដែលយន្តហោះនោះជួបបញ្ហាហើយក៏ធ្លាក់នៅម៉ោង៧កន្លះព្រឹក ម៉ោងនៅក្នុងតំបន់នោះ។​

អំបែង និង សំឡេងផ្ទុះឮខ្លាំងរាប់រយម៉ែត នៅក្នុងភូមិ ដែលបណ្តាលឲ្យអាគារជាផ្ទះរបស់ប្រជាពលរដ្ឋ​ចំនួន​១៥រងការខូចខាត។​

មន្ត្រីក្រសួងសង្គ្រោះបន្ទាន់​របស់ Kyrgyzstan សន្និដ្ឋានជា​ជំហានដំបូងគឺចំនួន​អ្នកស្លាប់មានប្រមាណ​៣៧នាក់។​ ពេលនេះ អាជ្ញាធរ Kyrgyzstan កំពុងតែជួយសង្គ្រោះអ្នកនៅរស់រានមានជីវិត និង កំណត់អត្តសញ្ញាណ ជនរងគ្រោះទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ