សមត្ថកិច្ច​ផាក​ពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​​ជិត​៣​​ពាន់គ្រឿង ប្រមូល​ថវិកា​បាន​ជាង១៤​លាន​ដុល្លារ

មន្ត្រី​ក្រសួងសាធារណការ បានឲ្យដឹងថា សមត្ថកិច្ចបាន​រកឃើញ​រថយន្ត​ធុន​ធំ​ដឹក​លើស​ទម្ងន់​ជិត ៣​ពាន់​គ្រឿង នៅ​ក្នុង​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​រថយន្ត​ធុន​ធំ​ពេញ​មួយ​ឆ្នាំ​កន្លង​មក​នេះ។

អ្នកនាំ​ពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ឹមសុរិយា បានប្រាប់VODនៅថ្ងៃ​នេះថា ក្រសួង​របស់​លោក បាន​ត្រួត​ពិនិត្យ​រថយន្ត​ធុន​ធំ​ដល់​ទៅ ៩២៣,៦៥៨​គ្រឿង​កាល​ពី​ឆ្នាំ​២០១៧ ហើយ​ផាក​ពិន័យ​រថយន្ត​ផ្ទុក​លើស​ទម្ងន់ ២,៩៥៣​គ្រឿង ដោយ​ប្រមូល​បាន​ថវិកា​ជាង ​៥​ពាន់ ៧៧៨​លាន​រៀល ខណៈ​ដែល​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស លោក​ថា សមត្ថកិច្ច​កាត់​ទ្រុង​ចោល​ចំនួន ១,២១៥​គ្រឿង។

ករណីនេះ អ្នកនាំពាក្យរូបនោះ បានអំពាវនាវទៅអ្នកបើកបររថយន្ត​ដឹកជញ្ជូនទំាង​អស់ ត្រូវ​គោរពច្បាប់ និងឈប់កែច្នៃរថយន្តទ្រុងខុស​បច្ចេក​​​ទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខណៈតួលេខអ្នកស្លាប់កើនឡើងជារៀង​រាល់ឆ្នាំ។

របាយការណ៍​នគរបាល​ចរាចរណ៍​ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១,៧៨០​នាក់ បាន​ស្លាប់ ហើយជាង ៥៥០០​នាក់​ទៀត បាន​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ