សមត្ថកិច្ចចាប់ខ្លួន​ជនជាតិអង់គ្លេសករណីឃាតកម្ម​ឆ្លងប្រទេស​

សមត្ថកិច្ចបានចាប់ខ្លួនជាតិអង់គ្លេសម្នាក់ដែលរងការចោទថា បានបាញ់សម្លាប់មនុស្សនៅក្នុងប្រទេសថៃ ហើយបានរត់គេចឆ្លងដែនចូលទឹកដីកម្ពុជា។​

តាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា កាលពីថ្ងៃទី១៥ខែកុម្ភៈម្សិលមិញ​ សមត្ថកិច្ចបានចាប់បញ្ជូន​ជនជាតិអង់គ្លេសឈ្មោះ​ NELHAMS TOBY JAMIE បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ​តាមនីតិវិធីរបស់ច្បាប់។​

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក សៀង សុខ ព្រះរាជអាជ្ញារងជាអ្នកទទួលចាត់ការលើសំណុំរឿង។​ លោក​បញ្ជាក់ថា ជនសង្ស័យឈ្មោះ NELHAMS TOBY JAMIE ជនជាតិ អង់គ្លេស អាយុ ៤៥ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ