លោក កឹម សុខា ពិភាក្សាជាមួ​យទូតអាមេរិកពីការកែប្រែច្បាប់គណបក្សនយោបាយ

លោក កឹម ​សុខា ប្រធានស្តីទីបក្សប្រឆាំងនិងលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានជួបពិភាក្សាជុំវិញបញ្ហាកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ ដែលថ្មីៗនេះបក្សកាន់អំណាចស្នើឡើងដើម្បីចាត់ការលើមេដឹកនាំបក្សមានទោស។​

តាមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានឱ្យដឹងថាជំនួបរវាងលោក កឹម សុខា និងលោក William A. Heidt កាលពីម្សិលម៉ិញនេះបានពិភាក្សាអំពីការវិវត្តនយោបាយចុងក្រោយសកម្មភាពនៅក្នុងរដ្ឋភា និងច្បាប់ស្តីពីគណបក្សនយោបាយដែលកំពុងត្រូវបានពិចារណា។​

គួររំលឹកថាកាលពីពេលថ្មីៗលោក សម រស្ស៊ី បានលាលែងពីតំណែងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ហាមមិនឱ្យអ្នកមានទោសធ្វើជាប្រធាននិងអនុប្រធានគណបក្សនយោបាយនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ