លោក ត្រាំ អំពាវនាវឲ្យ​ Venezuela ដោះលែងមេដឹកនាំបក្សប្រឆាំងជាបន្ទាន់​

ប្រធានាធិបតីអាមេរិក​លោក ដូណល ត្រាំ នៅថ្ងៃពុធម្សិលមិញ​បាន អំពាវនាវឲ្យ Venezuela ដោះលែងមេដឹកនាំគណបក្សប្រឆាំងលោក Leopoldo Lopez ឲ្យមានសេរីភាពវិញជាបន្ទាន់ បន្ទាប់ពីការចាប់ខ្លួនកាលពីឆ្នាំមុន ហើយសម្រេចឃុំខ្លួន១៤ឆ្នាំ ពីបទដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ២០១៤។​

លោក​ត្រាំបានសរសេរលើ Twitterរបស់លោកថា Venezuela គួរតែដោះលែង Leopoldo Lopez ជាអ្នកទោសនយោបាយឲ្យមានសេរីភាពវិញជាបន្ទាន់។​នេះ បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

សមាជិកព្រឹទ្ធសភា​នៅរដ្ឋហ្វ័ររីដាលោក​Marco Rubio ថ្លែងកាលពីថ្ងៃពុធថា លោក​ត្រាំរៀបចំការប្រជុំមួយជាមួយប្រពន្ធលោក​ Lopez គឺលោកស្រី Lilian Tintori និង គណបក្សសាធារណរដ្ឋ។​

Venezuela ជាប្រទេសស្ថិននៅទ្វីបអាមេរិកខាងត្បូង សំបូរទៅដោយធនជាតិធម្មជាតិមានភាពទាក់ទាញ។ ប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយ​សមុទ្រ Caribbean ប៉ែកខាងជើង ខាងកើតជាប់សមុទ្រ Atlantic  ជាប់ប្រទេស កូឡំប៊ី ប្រទេសប្រេស៊ីល និង ប្រទេស ហ្គូយ៉ាណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ