កសិករខេត្តបាត់ដំបង​បានចាក់ត្រសក់ចោលព្រោះគ្មានអ្នកទិញ

(ប្រភព៖ នគរបាលជាតិ)

អគ្គស្នងការដ្ឋានគរបាលជាតិឲ្យដឹងថា ប្រជាកសិករ ស្ថិតនៅ​ឃុំ​អូរ​តា​គី ​ស្រុក​ថ្មគោល ​ខេត្តបាត់ដំបង​ បាននាំគ្នាដឹកត្រសក់ទៅ​ចាក់ចោល​ ដោយសារលក់បានក្នុងតម្លៃថោកពេក ហើយពេលខ្លះមិនមានអ្នកទិញតែម្តង។​

បើតាមគេហទំព័រអគ្គស្នងការដ្ឋានគរបាលជាតិ បានចុះផ្សាយនៅថ្ងៃនេះថា កាលពីមុនតម្លៃ​ត្រសក់ផ្អក​ អាច​ឡើង​ដល់​ ៨០០​ ឬ​ ១​ ០០០​ រៀល​ ក្នុង​១​គីឡូក្រាម​ ប៉ុន្តែ​ បច្ចុប្បន្ននេះ តម្លៃ​ត្រសក់នៅ​លើ​ទីផ្សារ​គឺ​អាច​ចុះ​រហូត​ដល់​៣០០​ រៀល​ ក្នុង​១​គីឡូក្រាម​ ហើយ​មិនមាន​អ្នកទិញ ដោយសារ សំបូរពេក។ អគ្គស្នងការឲ្យដឹងទៀតថា ដោយសារដាំត្រសក់ដែលពួកគាត់លក់នេះបាន តម្លៃថោកទេ ទើបពួកគេនាំគ្នាដឹកយកទៅចាក់ចោលវិញ។

តាមអគ្គស្នងការឲ្យដឹងទៀតថា ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ទីទួល​ប្រាសាទ​ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​ ដែល​ជា​អ្នក​ប្រកប​មុខរបរ​ដាំ​ដំណាំ​ទៅ​តាម​រដូវ​ បាន​លើក​ឡើង​ថា​ សព្វថ្ងៃ​ក្រៅពី​មុខរបរ​ធ្វើស្រែ​ គឺ​ពួក​គាត់​តែងតែ​នាំ​គ្នា​ដាំ​ដំណាំ​ផ្សេងៗ​ទៅ​តាម​រដូវ​ ដូច​ជា​ ខាត់ណា​ ម្រះ​ និង​ ត្រសក់​ជាដើម​ដើម្បី​ទប់ទល់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ