យុវជនបាញ់រះក្នុងសាលានៅអាមេរិកមានជំងឺធ្លាក់ទឹកចិត្ត

សមត្ថកិច្ចជំនាញរកឃើញថា យុវជនម្នាក់ដែលបើកការបាញ់ប្រហារក្នុងសាលារៀននៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបណ្តាលឲ្យមនុស្សស្លាប់១៧នាក់នោះ ជាអ្នកមានជំងឺធ្លាក់ទឹកចិត្តឯកោ ហើយចូលចិត្តកាំភ្លើង និង ប្រើហិង្សា។​

យុវជនឈ្មោះ Nikolas Cruz​ អាយុ១៩ឆ្នាំ ត្រូវនគរបាលចាប់ខ្លួនក្រោយកើតហេតុ ហើយយុវជននោះ អះអាងថា ពិតជាបានបាញ់ប្រហារមែន។

សិស្សម្នាក់នៅក្នុងសាលាវិទ្យាល័យ Marjory Stoneman Douglas ជាកន្លែងកើតហេតុនេះ​ ថ្លែងថា កន្លងទៅ  សិស្សផ្សេងៗទៀត ចូលចិត្តនិយាយលេងបង្អាប់ យុវជននោះថា ជាជំនាញខាងបាញ់កាំភ្លើង។​

តាមការចុះផ្សាយរបស់ BBC បង្ហាញថា យុវជនរូបនោះកើតមានជំងឺធ្លាក់ទឹកចិត្តមានភាពឯកោ ទើបមានលក្ខណៈខុសពីក្មេងដទៃ។​

Nikolas Cruz ជាក្មេងកំព្រា ហើយក៏ជាអតីតសិស្សនៅវិទ្យាល័យ Marjory Stoneman Douglas ដែលត្រូវបានបណ្តេញចេញពីសាលាដោយសារតែការមិនគោរពតាមវិន័យ។​

នៅអាមេរិកក្នុងដើមឆ្នាំ២០១៨នេះ មានករណីបាញ់ប្រហារនៅតាមសាលារៀនចំនួន​៦លើករួចមកហើយ​ ដែលករណីខ្លះមានអ្នកស្លាប់ និង​ខ្លះទៀតរងរបួស។

បើគិតចាប់ពីឆ្នាំ២០១៣មក មានករណីបាញ់ប្រហារនៅតាមសាលារៀនចំនួន​២៩១ករណី ហើយបើគិតជាមធ្យមក្នុង១សប្តាហ៍មានករណីបាញ់ប្រហារមួយកើតឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ