ឥណ្ឌូនេស៊ីផ្តល់ពានរង្វាន់ករណី​បង្ក្រាបគ្រឿងញៀននៅហ្វីលីពីន

នគរបាលជាតិឥណ្ឌូនេស៊ី បានរៀបចំផ្តល់ពានរង្វាន់ដល់ មេនគរបាលហ្វីលីពីនករណីសង្គ្រាមគ្រឿងញៀន។​

អគ្គស្នងការនគរបាល​ជាតិរបស់ហ្វីលីពីន និង មន្ត្រីជាន់ខ្ពស់ក្នុងជួរនគរបាល​ចំនួន​៤រូបផ្សេងទៀត ត្រូវបានជ្រើសតាំងឲ្យទទួលពានរង្វាន់នេះ។​ នេះបើតាមសារព័ត៌មាន ​South China Morning Post។​

ចាប់ពីមេដឹកនាំហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ឡើងកាន់តំណែងកាលពីពាក់កណ្តាលឆ្នាំ២០១៦មក ហ្វីលីពីនបានបើកការវាយប្រហារប្រដាប់អាវុធលើការជួញដូរគ្រឿងញៀន ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់ក្រៅប្រព័ន្ធច្បាប់។​

មេដឹកនាំហ្វីលីពីនទទួលរងការថ្កោលទោសជាបន្តបន្ទាប់ពីអង្គការសិទ្ធិមនុស្សចំពោះយុទ្ធនាការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់នេះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ Human Rights Watch ហៅសកម្មភាពរបស់ឥណ្ឌូនេស៊ីនៅពេលនេះថា កំពុងតែធ្វើសកម្មភាពបន្ថោកតម្លៃច្បាប់ ក្នុងការផ្តល់រង្វាន់ដល់អ្នកដែលសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ