នាយករដ្ឋមន្ត្រីអូស្ត្រាលីហាមរដ្ឋមន្ត្រីរួមភេទជាមួយបុគ្គលិក

នាយករដ្ឋមន្ត្រីរបស់អូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានដាក់ចេញគោលការណ៍ថ្មីជាផ្លូវការហាមរដ្ឋមន្ត្រីរួមភេទជាមួយបុគ្គលិកដែលថា ប៉ះពាល់សីលធម៌និងបង្កបញ្ហាដល់កន្លែងបំពេញការងារ។​

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានដាក់ចេញបម្រាបនេះ ដោយការធ្វើសន្និសីទសារព័ត៌មានកាលពីម្សិលមិញ។ បម្រាបនេះដាក់ចេញបន្ទាប់ពីឧបនាយករដ្ឋមន្ត្រីលោក Barnaby Joyce ផ្ទុះរឿងស្នេហាជាមួយលេខារបស់លោក ដែលពេលនេះ លេខាជួយផ្នែកព័ត៌មានឈ្មោះ Vikki Campion អាយុ៣៣ កំពុងមានផ្ទៃពោះរងចាំថ្ងៃសម្រាលកូន។​ រឿងស្នេហានេះផ្ទុះជាសាធារណៈកាលពីសប្តាហ៍មុន។​

នាយករដ្ឋមន្ត្រី Malcolm Turnbull ថ្លែងថា លោក Barnaby Joyce បានធ្វើឲ្យប៉ះពាល់ដល់កន្លែងធ្វើការ ហើយប៉ះពាល់ដល់សីលធម៌ ខណៈឧបនាយករដ្ឋមន្ត្រីរូបនោះ រៀបការ២៤ឆ្នាំហើយ និងមានកូនចំនួន​៤នាក់ទៀតផង។​

សមាជិកសភាផ្សេងៗទៀតទាមទារឲ្យលោក​ Barnaby Joyce លាលែងចេញពីតំណែង ប៉ុន្តែមិនទាន់មានការសម្រេចយ៉ាងណានៅឡើយ ចំណែកនាយករដ្ឋមន្ត្រីក៏មិនបានលើកឡើងពីការដកតំណែងឧបនាយករដ្ឋមន្ត្រីនេះដែរគ្រាន់តែចេញបញ្ហាឲ្យសម្រាក​១សប្តាហ៍ ដើម្បីពិចារណាលើតួនាទីរបស់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ