​នាយ​ចឹម ​ស្នើអោយសង្គ្រោះ​​​ផលិតករ​រឿង​ ​​​​​«​​​កំពូល​​ស៊យ​​​ឆ្លង​ភព»​

នាយ​ចឺម (វង្ស សុម៉ាលីន)

​​ខណៈដែល​​​​​​ផលិត​រឿង​​​​ «​​កំពូល​​ស៊យ​ឆ្លង​ភព» បានអះអាងថា​ ​​​​​យកដី​មួយ​ប្លង់ទៅ​បញ្ចាំ​​ ដើម្បី​​​​​​​​​​ថត​បញ្ចប់រឿង និង​​ធ្លាក់​ខ្លួន​មិនមានសូម្បីតែ​​​លុយ​ដើម្បី​សម្ពោធ​រឿង នាយ​ចឺម ​ដែលជា​តួ​អង្គ​នៅ​ក្នុង​​ផ្ទៃ​រឿងបាន​ស្នើអោយ​ជួយ​សង្គ្រោះ​ផលិត​ករូប​នេះ​​​​​​​។

​​​​លោកថា​ជារឿង​សោកស្ដាយដែល​រឿង​​​ «​​កំពូល​​​ស៊យ​ឆ្លង​ភព» ​​​​​​​​​​​ជារឿង​​​ដែលលោក​យល់ថា​មាន​​គុណភាពល្អ ប៉ុន្តែ​​បែរ​ជា​​​​​​​​​ថៅកែធ្លាក់ខ្លួន​ជាប់​បំណុលធនាគារ​ ហើយ​​​ប្រឈម​​​បាត់​បង់​ដីស្រែ បើ​​​ការ​ដាក់​បញ្ចាំង​រឿង​នេះ​​រក​ដើម​រកចុង​មិនឃើញ​។

​លោក​​ តន់ វុទ្ធី ​​​​​​​អ្នកផលិត​រឿង «​កំពូល​ស៊យ​ឆ្លង​ភព»​ បាន​សារភាព​​ថា ​ដី​​​មួយប្លង់របស់​​លោក​​ស្ថិត​នៅខេត្ត​កំពង់ចាម ​លោកបាន​យកទៅ​បញ្ចាំ​ធនាគារ​​​កាន់តែខ្លាំង ​ក្នុង​ពេលដែល​​លោកក៏គ្មាន​លទ្ធភាព​រកប្រាក់​បាន​បង់​​​​​​ទៀង​ទាត់ដែល​ត្រូវប្រឈម​ធនាគារ​រឹបអូស។

លោក​​​ថា​​​ក្នុង​ពេល​​​​ផលិត​រឿងក្រៅពី​​អត់មានលទ្ធភាព​​​រកលុយពី​​ការងារ​​ផ្សេង ​លោកក៏ត្រូវការ​លុយ​​យ៉ាង​សន្ធឹក​ដើម្បី​បញ្ចប់​រឿង​​កុំអោយ​នៅ​សល់​​ផង​ដែរ អ៊ីចឹង​ហើយទើប​​សម្រេច​ចិត្ត​អត់ធ្វើ​ពិធី​សម្ពោធ ​​​​ព្រោះតែ​អត់លុយ​ហ្នឹង​។

​លោក​​ តន់ វុទ្ធី ​​​​​​​អ្នកផលិត​រឿង «​កំពូល​ស៊យ​ឆ្លង​ភព» (ហ្វេសប៊ុក)
​លោក​​ តន់ វុទ្ធី ​​​​​​​អ្នកផលិត​រឿង «​កំពូល​ស៊យ​ឆ្លង​ភព» (ហ្វេសប៊ុក)

លោកនិយាយថា​​​​​រឿង​ «​កំពូល​ស៊យ​ឆ្លង​ភព» ​ចំណាយ​ទុន​អស់​​ជាង​​​៦ម៉ឺន ទើប​តម្រូវអោយលោក​ប្រមូល​លុយ​ពីផ្ទះ​​យកមកថត​អស់​​ឡើង​ ហើយក៏ត្រូវ​​បង្ខំចិត្ត​​​​ដាក់​​បញ្ចាំដី​​​មួយ​​ប្លង់​យកប្រាក់ច្រើនម៉ឺន​​​​​​មកបំពេញ​បន្ថែម​ទៀត​​​​ទម្រាំ​បាន​ជោគជ័យ​ហ្នឹង។ លោកសារភាពថា​​​​​ក្រោយ​​ការ​ផលិត​រឿង​នេះគឺ​លោក​អស់​លុយ​​​​​​​ពីខ្លួន​ទាំង​ស្រុង​ ​ហើយ​​​អ្វី​ដែលលោ​ក​ដេកភ័យ​​​​​​មិនមាន​អារម្មណ៍​​​​​​​ស្ងប់​នោះទៅទៀត គឺ​ជាប់​បំណុលធនាគារ​​​​​​​ប្រឈម​នឹង​បាត់​​​ដី​មួយប្លង់​ធំ​ដែល​​លោកបាន​ដាក់​បញ្ចំាំ​។

លោកថា​​​ខ្លួនមានអារម្មណ៍​សោកស្ដាយ​​​​​​​ដោយសារតែ​រឿង​​ «​​កំពូល​ស៊យ​​​ឆ្លង​ភព»​ ត្រូវ​បាន​ដាក់​បញ្ចាំ​​​ង​យ៉ាង​ស្ងាត់ៗនៅ​ថ្ងៃទី​​១៦ មីនានេះ ​​ហើយមិនមានពិធី​​សម្ពោធ​ណា​មួយ​នៅ​មុន​​​​​ទទួល​លក់សំបុត្រ។ ​​លោកសារភាពដោយ​​​ឥត​លាក់លៀមថា មាន​​គម្រោង​ខ្ចី​លុយ​​​​បង​ប្អូន​យក​​​​​​មកធ្វើ​​ពិធី​​​​​​​​​សម្ពោធ​​​​​កាលពីថ្ងៃ​ទី​១៥ មីនាដែរ តែ​ដោយ​សារតែខ្វល់​រឿង​បំណុល និង​រកអី​អត់​បានផង ទើប​​​​​លុប​ចោលវិញ។

​លោកថា​អាច​ជា​​ប្រវត្តិ​សាស្រ្ត​ដែល​​មាន​ផលិត​ករដូច​លោក​​​​ មិនមាន​សូម្បីតែ​​លុយ​សម្ពោធរឿង ក្នុងពេលដែល​​រឿង​​​ទូទៅគឺមានដង្ហើម​ស្លាប់​រស់​​​និង​​​មានពិធី​​សម្ពោធ​ដើម្បីអោយគេ​ស្គាល់​នេះឯង។ ​

លោក​បង្ហាញពីការ​បុកពោះ ដោយសារតែ​រឿងដាក់បញ្ចាំងលក់​សំបុត្រ​យ៉ាង​ស្ងាត់​ ហើយមិន​ដឹងថា​កម្រិត​នៃ​ការ​ចាប់អារម្មណ៍​​នឹង​មាន​​​​​​​សន្ទស្សន៍​ណា​​បើ​បញ្ចាំ​ង​ដោយគ្មានពិធី​បែបហ្នឹង។

លោកនិយាយថា​ «​ការពិត​រឿង​​ហ្នឹង ​​ខ្ញុំគ្រោង​ត្រដាបត្រដួស​ធ្វើ​ពិធីសម្ពោធ​ ដោយសារតែ​​កៀកថ្ងៃ​​​​​អត់លុយ​ក៏អត់លុយ ​ស្មុគចិត្ត​ក៏ស្មុគចិត្ត ​​ទើបតាម​ដំណើរ​ទៅកុំអោយ​ជំពាក់គេច្រើនជាង​ហ្នឹង​!»។

​ចាត់ទុកជា​​​លើកទី​១ ដែល​ផលិត​​​​ករ​ផលិត​​រឿង​មួយ​ដល់ថ្នាក់​​អត់មាន​លុយ​ធ្វើពិធីសម្ពោធរឿង ​ដោយអះអាងថា​​​ក្រៅពីអស់​លុយ​ក្រោយ​ផលិត​រឿងហើយ ក៏​​​ប្រឈម​​ធនាគារ​រឹបអូស​​អស់មួយ​ប្លង់ធំទៀត។ លោក តន់ វុទ្ធី ​និយាយថា​​ បើ​ក្រុម​មហាជនមិន​នាំ​គ្នា​​គាំទ្ររឿង​លោក​ក្រោយ​​​​សម្រេច​ចិត្ត​​​​​លក់សំបុត្រ​ស្ងាត់ពីថ្ងៃ​ទី​១៦ មីនានេះទេ គឺ​លោកពិតជា​វីវរ​ធំជាមួយ​នឹង​ខាត​ដើម។

លោកថា​​​​​​​​​​​​មិន​ហ៊ាន​អង្វរក​អោយមហាជន​ទៅ​ទស្សនា​រឿង​​លោក​​​​​​​ទាំងស្រុង​​នោះទេ ដោយគ្រាន់តែ​​អះអាងថា​​​​​​​​​មាន​​​ខ្មែរ​ប៉ុណ្ណោះដែលអាច​​​ជួយសង្គ្រោះ​​​ស្នាដៃ​របស់លោក ​ដោយសារតែ​លោក​​​ប្រមូលទ្រព្យនិង​យក​ដី​ទៅ​បញ្ចាំសុទ្ធសាធ​ដើម្បី​ថត​​ចប់។

លោកនិយាយថា​ «​ការពិត​​រឿងហ្នឹង​មានគេ​ប្រាប់​​​ខ្ញុំអត់​អោយ​ផលិតទេ ប៉ុន្តែ​មកពីខ្ញុំសាច់រឿង​ហ្នឹង​ពេក ហើយ​គិតថា​មិនអស់​​ប៉ុន្មាន​ទើប​ធ្វើ​ហ្នឹង តែ​មាន​អី​​​ដល់​ធ្វើទៅ​លង់​!»។

​លោកថា​ក្រោយពេលដំណើរ​ការ​​​​ចេញថត​​​​ ស្ថានភាពចំណាយ​មានការ​កើនឡើង​​ឥតឈប់​ ទើបលោក​​មិនអាច​ទម្លាក់ចោលកណ្ដាលទី ហើយ​​សុខ​ចិត្ត​​ប្រមូល​លុយ និង​ប្រើ​​​ជម្រើស​ចុង​ក្រោយ ​យក​ដីទៅ​​បញ្ចាំ​។ ​​​​យ៉ាងណាមិញ​ លោក​នៅតែ​សង្ឃឹម​ថា​​​​អ្នក​បាន​ទស្សនា​​​នឹង​​​សរសើរ​ត​គ្នា ដើម្បីអោយមាន​ចលនាជួយ​ទស្សនា​រឿងលោ​ក​​​​​​អោយមានលទ្ធភាពប្រមូល​ដើម​ទុនមកវិញ។ ​លោកថា​រឿង​នេះ​​បាន​ប្រើ​ដើម​ច្រើន​​ ដោយសារតែ​លោក​​ជម្រើស​​យកសុទ្ធ​តែ​តារា​ល្បី ​ហើយ​ការ​​ថត​ប្លង់​ក៏សម្រិតសម្រាំង​​​​​ដើម្បី​​អោយមានគុណភាព​។

​នាយ​ចឺម ដែលជាតួ​អង្គ​ឯ​ក​បានអះអាងថា ​​មានតែ​ការ​គាំទ្រនិង​​​ជួយសង្គ្រោះ​​​​ពីសំណាក់​​​​មហាជន​ប៉ុណ្ណោះ ទើបអាច​​ជួយអោយ​លោក ​តន់ វុទ្ធី រួច​ផុតពី​បំណុលនិង​​​​​​​​​​​​គ្មានការ​​រឹបអូស​ទ្រព្យ​ពីសំណាក់ធនាគារ។ ​លោក​សម្ដែង​ការ​កោត​សរសើរ​ដែល​​​ផលិត​ររូប​​នេះ មិន​​​​​​​មែនជា​អ្នកមាន​ទ្រព្យ​ហូរ​ហៀរ​​តែ​ស៊ូ​ផលិត​រឿង ​«​កំពូលស៊យ​ឆ្លង​ភព» ​រហូត​ដល់ចប់​​​​​ព្រោះតែស្រឡាញ់សិល្បៈភាពយន្ត។

យ៉ាងណាមិញ លោក​ក៏ទទូច​អោយ​ខាង​ម្ចាស់ផលិតកម្មនីមួយ​ៗ គួរតែមាន​ដើមទុន​អោយ​បានគ្រប់គ្រាន់​​ផងដែរមុនការ​​ផលិតរឿង​ ដើម្បី​​កុំអោយ​​​​ប្រឈម​នឹង​ហានិភ័យ​កើត​ឡើងនៅពេលអ្នកទស្សនា​ទិញ​សំបុត្រ​ចូល​​មើល​​មិនដូចរំពឹង​ទុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ