អគ្គិភ័យឆាបឆេះសាលមហោស្រពមួយនៅខេត្តសៀមរាប

អគ្គិភ័យឆាបឆេះសាលមហោស្រពអង្គរ (បូ សាវី)

នៅព្រឹកថ្ងៃសុក្រនេះ អគ្គិភ័យបានឆាបឆេះសាលមហោស្រពអង្គរ ដែលមានទីតាំងនៅទល់មុខរោងកុនបារាយអណ្ដែត ស្ថិតក្នុងសង្កាត់គោកចក ក្រុង-ខេត្តសៀមរាប តាមផ្លូវទៅប្រាសាទអង្គរវត្ត។

ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង ឲ្យ VOD ដឹងថា អាជ្ញាធរ និងឡានពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅអន្ដរាគមន៍ ហើយអគ្គិភ័យនៅតែបន្ដឆាបឆេះ រហូតមកទល់ម៉ោងនេះ។

សមត្ថកិច្ចនៅកន្លែងកើតហេតុប្រាប់ថា អគ្គិភ័យបានឆាបឆេះសាលមហោស្រពនេះអស់ប្រមាណ៦០ភាគរយ និងថា មូលហេតុសង្ស័យមកពីបញ្ហាផ្ទុះចរន្ដភ្លើង។

កាលពីយប់មិញនិងបន្តរហូតដល់ព្រឹកនេះ អគ្គិភ័យមួយ ក៏បានឆាបឆេះផ្សារច្បារអំពៅ ក្នុងរាជាធានីភ្នំពេញផងដែរ និងបានខូចខាតទ្រព្យសម្បត្តិជាច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ