មេដឹកនាំ​សិង្ហបុរី​ថា កំណើន​ឥទ្ធិពល​ចិន​នាំ​ឲ្យ​សមាជិក​អាស៊ាន​មាន​ជំហរ​ខុសៗ​គ្នា

មេដឹកនាំ​សិង្ហបុរី បាន​ថ្លែង​ថា តុល្យាភាព​យុទ្ធសាស្ត្រ​សកល​លោក បាន​ផ្លាស់​ប្ដូរ​ជាមួយ​នឹង​កំណើន​នៃ​ឥទ្ធិពល និង​ផល​ប្រយោជន៍​ចិន​​នៅ​ក្នុង​តំបន់ ហើយ​នាំ​ទៅ​រក​ការ​ឆ្លើយ​តប​ផ្សេងៗ​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Channel News Asia។

សារព័ត៌មាន​មួយ​នេះ បាន​ចុះ​ផ្សាយ​ថា លោក​នាយករដ្ឋ​មន្ត្រី លី សៀនឡុង បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​​សន្និសីទ​រួម​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Malcom Turnbull អំឡុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី នៅ​ក្នុង​ទីក្រុង​ស៊ីដនី នៅ​ថ្ងៃ​នេះ។

លោក លី បាន​កត់​សម្គាល់​ថា អាស៊ាន​មិន​បាន​មើល​ឃើញ​ពិភព​លោក​ក្នុង​ផ្លូវ​ខ្មៅ​ងងឹត ឬ​ស​នោះ​ឡើយ ហើយ​ធ្វើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​មហា​អំណាច​ធំៗ​ទាំង​អស់​នៅ​លើ​ពិភព​លោក។

មេដឹកនាំ​សិង្ហបុរី​រូប​នេះ បាន​បន្ថែម​ថា បណ្ដា​ប្រទេស​នានា​សុទ្ធ​តែ​មាន​ផល​ប្រយោជន៍​របស់​ពួកគេ និង​មើល​ឃើញ​ពិភព​លោក​ក្នុង​ផ្លូវ​ផ្សេងៗ​គ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ