កូរ៉េខាងជើងត្រៀមបាញ់អាវុធនុយក្លេអ៊ែលើកទី៥បន្ទាប់ពីបរាជ័យការបាញ់អាវុធមីស៊ីល

មន្ត្រីកូរ៉េខាងត្បូងនិងអ្នកជំនាញអន្តរជាតិ បានលើកឡើងថាកូរ៉េខាងជើងអាចនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែលើកទី៥របស់ខ្លួននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីការ បរាជ័យក្នុងការបាញ់អាវុធមីស៊ីលកាលពីថ្ងៃសុក្រម្សិលមិញ។

អ្នកជំនាញការអន្តរជាតិនិងមន្ត្រីកូរ៉េខាងត្បូងលើកឡើងថា គណបក្សពលកររបស់កូរ៉េខាងជើងនឹងរៀបចំធ្វើសមាជ នៅដើមខែឧសភាខាងមុខនេះ។ ក្នុងពេលសមាជ គឺកូរ៉េខាងជើងនឹងជជែកពីអំណាចនៃការរីកចម្រើនអាវុធរបស់ពួកគេ។ នេះបើតាមសារព័ត៌មានChannel News Asia។

មន្ត្រីដែលទទួលបន្ទុកកិច្ចការសុវត្ថិភាពជាតិរបស់កូរ៉េខាងត្បូងថ្លែងថាកូរ៉េខាងជើងអាចនឹងបាញ់អាវុធនុយក្លែអ៊ែគ្រប់ពេលតាមបញ្ជារបស់លោក គីម ជុងអ៊ុន។ មន្ត្រីកូរ៉េខាងត្បូងរូបនេះបញ្ជាក់ថាគម្រោងបាញ់អាវុធនុយក្លែអ៊ែជាថ្មីគឺការបង្កភាពតានតឹងក្នុងតំបន់បន្ថែមទៀត។

មន្ត្រីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានថ្លែងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបហើយបានបរាជ័យកាលពីថ្ងៃម្សិលមិញ។ កាលពីថ្ងៃសុក្រម្សិលមិញគឺជាថ្ងៃកំណើតរបស់លោក គីម អ៊ីលស៊ុង ជាស្ថាបនិកបង្កើតកូរ៉េខាងជើងហើយក៏ត្រូវជាជីតារបស់លោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ