សហរដ្ឋអាមេរិក៖កម្ពុជានៅតែបន្តកើតមានបញ្ហារំលោភសិទ្ធិមនុស្សគួរឲ្យព្រួយបារម្ភ

 

សហរដ្ឋអាមេរិកបានចេញរបាយការណ៍មួយលើកឡើងថាប្រទេសកម្ពុជានៅតែមានបញ្ហារំលោភបំពានផ្នែកសិទ្ធិមនុស្សដែលជាការព្រួយបារម្ភ ដូចជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការប្រើប្រាស់អំពើហិង្សានិងការគំរាមកំហែងផ្នែកនយោបាយ។

ក្នុងរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជាប្រចាំឆ្នាំ ២០១៥ ជាភាសាអង់គ្លេសចំនួន៣៤ទំព័រ ដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ ខែមេសា បានឲ្យដឹងថាបញ្ហាសិទ្ធិមនុស្សដែលកើតមានដូចជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំ និងការចូលរួមបង្កើតជាសមាគម ការប្រើអំពើហិង្សានិងគំរាមកំហែងខាងផ្នែកនយោបាយទៅលើគណបក្សប្រឆាំងជាដើម។

របាយការណ៍នោះលើកឡើងពីការប្រើប្រព័ន្ធតុលារក្នុងការឃុំខ្លួនសកម្មជននិងមន្រ្តីបក្សប្រឆាំង ការតាមចាប់ខ្លួនប្រធានបក្សប្រឆាំងលោក សម រង្ស៊ី  ក៏ដូចជាបញ្ហានៃការរំលោភបំពានដីធ្លីរបស់ប្រជាពលរដ្ឋជាដើម។

ជាងនេះទៅទៀតរបាយការណ៍ក៏បានលើកឡើងពីបញ្ហារំលោភសិទ្ធិរបស់អ្នកទោសនៅក្នុងពន្ធនាគារ ការជ្រៀតជ្រែកទៅលើសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន ការបរាជ័យក្នុងការអនុវត្តច្បាប់ដោយសមភាពនិងត្រឹមត្រូវទៅលើសិទ្ធិជនភៀសខ្លួន ការរីករាលដាលនៃអំពើពុករលួយនិងការជួញដូរមនុស្សផងដែរ។

វីអូឌីមិនទាន់អាចទាក់ទងមន្រ្តីរដ្ឋាភិបាលដើម្បីសុំការឆ្លើយតបបាននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ