អាជ្ញាធរខេត្តបន្ទាយមានជ័យសិក្សាគម្រោងនិងត្រៀមថវិកាជាង៤០លានដុល្លារ សម្រាប់រៀបចំកន្លែងកែច្នៃសំរាម ឲ្យទៅជាប្រយោជន៍ការប្រើប្រាស់ផ្សេងៗ និង រៀបចំអាងចម្រុះទឹក។
អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យលោក ជា សុវណ្ណធួន ថ្លែងក្នុងគម្រោងទន្លេសាបពីរ កាលពីថ្ងៃទី១៤ខែមិថុនាថា គម្រោងឆ្នាំ ២០១៩ដល់ ២០២៥ ខេត្តនេះទទួលបានថវិកាជាង៤០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ ទីលានចាក់សំរាម។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ជា សុវណ្ណធួន បញ្ជាក់ថា គម្រោងទី១ធ្វើនៅក្រុងប៉ោយប៉ែត ចំណាយថិវកា១៥លានដុល្លារ ចាប់ផ្តើមឆ្នាំ២០១៩ លើផ្ទៃដី១០ហិកតា ធ្វើនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ គម្រោងទី២ចាប់ផ្តើមនៅឆ្នាំ២០២០ ចំណាយលុយ ២៧លានដុល្លារ លើផ្ទៃដីទំហំ២៤ហិកតា ស្ថិតនៅភូមិភ្នៀត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលគម្រោងធ្វើអាងប្រតិកម្មទឹក(ឬអាងចម្រុះទឹក)៕