លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បារម្ភ​ពី​សុវត្ថិភាព​និស្សិត​កម្ពុជា​នៅទួ​គី​

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​(រូបថតពីហ្វេសប៊ុក​លោក​ ហ៊ុន​ សែន)

លោកនាយកករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញក្ដីបារម្ភរបស់លោកចំពោះនិស្សិតកម្ពុជាចំនួន ១១៥នាក់ ដែលកំពុងស្នាក់នៅ និងសិក្សានៅក្នុងប្រទេសទួគី ខណៈដែលប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពចលាចល ក្រោយរដ្ឋប្រហារយោធាមិនបានសម្រេចកាលពីយប់មិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញក្ដីបារម្ភនេះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃនេះ ខណៈលោកកំពុងស្ថិតនៅក្នុងប្រទេសម៉ុងហ្គោលី ជាទីដែលលោកកំពុងចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ី-អឺរ៉ុប។

លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវទៅដល់និស្សិតកម្ពុជា ឲ្យស្ថិតនៅឲ្យឆ្ងាយពីការពាក់ព័ន្ធនឹងចលនាណាមួយ នៅក្នុងប្រទេសទួគី និងខិតខំការពារសុវត្ថិភាពផ្ទាល់ខ្លួន។

ប្រទេសទួគី បានធ្លាក់ទៅក្នុងស្ថានភាពចលាចលកាន់តែខ្លាំង បន្ទាប់ពីក្រុមយោធារបស់ប្រទេសនេះ ធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីមិនបានសម្រេចកាលពីយប់មិញ។

រហូតមកដល់រសៀលថ្ងៃនេះ មនុស្សដល់ទៅ ៩០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការប៉ះទង្គិចនានានៅទូទាំងប្រទេស ហើយមនុស្សរាប់រយនាក់រងរបួស ខណៈដែលទាហានជាង ១៥០០នាក់ ត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ