កំណើនសេដ្ឋកិច្ចចិនស្រុតចុះបន្តិចនៅត្រីមាសទីពីរកន្លងមកនេះ

សេចក្ដី​រាយការណ៍​មួយ បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​ចិន បាន​ធ្លាក់​ចុះ​នៅ​ត្រី​មាស​ទី​ពីរ​ក្នុង​ឆ្នាំ​នេះ ខណៈ​ដែល​ចិន​កំពុង​បង្កើន​ការ​​ទប់​ស្កាត់​កម្ចី និង​ការ​វិនិយោគ​ប្រកប​ដោយ​ហានិភ័យ។

ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ស្ទង់​មតិ​នឹង​ក្រុម​អ្នក​វិភាគសេដ្ឋកិច្ច ១២​រូប បាន​រាយការណ៍​ថា សេដ្ឋកិច្ច​ចិន​មាន​កំណើន​ត្រឹម​តែ ៦.៨​ភាគរយ​ប៉ុណ្ណោះ នៅ​ចន្លោះ​ខែ​មេសា និង​ខែ​មិថុនា​កន្លង​មក​នេះ បើ​ធៀប​ទៅ​នឹង​តួលេខ​កំណើន​សេដ្ឋកិច្ច​កាល​ពី​ឆ្នាំ​មុន។

​កំណើន​សេដ្ឋកិច្ច​​ចិន​ស្ថិត​ក្នុង​ទិសដៅ​បែប​នេះ បន្ទាប់​ពី​វា​បាន​កើន​ឡើង ៦.៩​ភាគរយ លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត កាល​ពី​ត្រី​មាស​ទី​១​ក្នុង​ឆ្នាំ​នេះ។

ការ​វាយ​តម្លៃ​នេះ បាន​កើត​មាន​មុន​ការ​ចេញ​តួលេខ​ផ្លូវការ​អំពី​កំណើន​សេដ្ឋកិច្ច​ចិន នៅ​ថ្ងៃ​ស្អែក​នេះ សម្រាប់​ត្រី​មាស​ទី​ពីរ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ