ប្រជាជនទីក្រុងហុងកុងដង្ហែទៀនគោរព និងចងចាំលោក លីវ សៀវប៉ូ

មនុស្ស​រាប់​ពាន់​នាក់ បាន​ចេញ​ដើរ​តាម​ផ្លូវ​នៅ​កណ្ដាល​ទីក្រុង​ហុងកុង កាល​ពី​យប់​មិញ​នេះ ដោយ​ដៃ​កាន់​ទៀន ខណៈ​ដែល​ពួកគេ​ដើរ​ក្បួន​ជា​ការ​ចង​ចាំ​ដល់​ជយលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​ចិន លោក លីវ សៀវប៉ូ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​សកម្មជន​ជើង​ចាស់ បាន​ដឹកនាំ​ការ​ជួប​ជុំ​កាន់​ទុក្ខ​នេះ ដែល​ធ្វើ​ដំណើរ​ពី​កណ្ដាល​ទីក្រុង​ហុងកុង ឆ្ពោះ​ទៅ​កាន់​ការិយាល័យ​ទំនាក់​ទំនង​របស់​ចិន ដោយ​អ្នក​ខ្លះ​ធ្វើ​ដំណើរ​ទាំង​ស្រក់​ទឹក​ភ្នែក។

ធាតុ​លោក លីវ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​បាច​នៅ​សមុទ្រ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​គាំ​ទ្រ​រូប​លោក​មាន​កន្លែង​សម្រាប់​ទៅ​គោរព​សព​នោះ​ឡើយ ក្រោយ​មរណភាព​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងមក ​ដោយសារ​តែ​ជំងឺ​មហារីក អំឡុង​ពេល​​លោក​ជាប់​ឃុំ​នៅ​ចិន​ដី​គោក។

ពិធី​គោរព​ដល់​លោក លីវ បាន​កើត​ឡើង​តែ ៤​ថ្ងៃ​ក្រោយ​ពី​សមាជិក​សភា​ទីក្រុង​ហុងកុង ៤​រូប ដែល​គាំ​ទ្រ​លទ្ធិប្រជាធិបតេយ្យ​នោះ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​សភា ដោយ​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​ថា សេរីភាព​នៅ​ក្នុង​ទីក្រុង​ពាក់​កណ្ដាល​ស្វយ័ត​មួយ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ