លោក ហ៊ុន សែន គ្រោងទៅទីម័រខាងកើត ដើម្បីពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋន្រ្ដី ហ៊ុន សែន គ្រោងទៅទស្សនកិច្ចនៅប្រទេសទីម័រខាងកើត ដើម្បីចុះហត្ថលេខាលើឯកសារចំនួន៣ ក្នុងនោះមានកិច្ចព្រមព្រៀងបច្ចេកទេសសេដ្ឋកិច្ច។ នេះបើយើងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសចុះថ្ងៃទី១៥ ខែសីហា។

សេចក្តីប្រកាសព័ត៌មានដដែលសរសេរបន្តថា លោក ហ៊ុន សែន នឹងជួបចរចាទ្វេភាគីជាមួយនាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោកបណ្ឌិត រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ នាថ្ងៃទី២០ ខែសីហា។

នៅក្នុងជំនួបនោះ មេដឹកនាំនៃប្រទេសទាំងពីរក៏គ្រោងនឹងចុះហត្ថលេខាលើឯកសារចំនួន២ផ្សេងទៀត រួមមាន កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសំរាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងលិខិតឆ្លងដែនផ្លូវការ និង អនុស្សារណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្ដិការលើវិស័យការងារ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស។

ក្នុងកំឡុងពេលទស្សនកិច្ចនេះ លោក ហ៊ុន សែន ក៏នឹងទៅជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា នៅទីម័រខាងកើតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ