នគរបាលហ្វីលីពីនបង្ក្រាបគ្រឿងញៀន​យប់មិញ​សម្លាប់មនុស្ស៣០នាក់​

នគរបាលហ្វីលីពីន​បានសម្រុកចូលកន្លែងក្រុមជួញគ្រឿងញៀន កាលពីយប់ថ្ងៃអង្គារម្សិលមិញ ហើយបានសម្លាប់មនុស្សអស់​៣០នាក់ នេះជាចំនួនច្រើនបំផុតដែលស្លាប់ក្នុងហេតុការណ៍បង្ក្រាបមួយ ដែលប្រើពេលតែ២៤ម៉ោង​។​

ហេតុការណ៍សមត្ថកិច្ចវាយឆ្មក់នេះ កើតឡើងនៅក្នុងខេត្ត Bulacan នៅភាគខាងជើងនៃរដ្ឋធានីម៉ានីល។​នគរបាលបញ្ជាក់ថា អ្នកដែលត្រូវបានសម្លាប់ទាំងនោះសុទ្ធជា ពាក់ព័ន្ធគ្រឿងញៀន។​ នេះបើតាមសារព័ត៌មាន​ BBC។​

មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ក្រៅប្រព័ន្ធច្បាប់ចាប់តាំងប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោឌូទើតេ ឡើងកាន់អំណាចកាលពីពាក់កណ្តាលឆ្នាំ២០១៦មក។​

បើទោះជានគរបាលហ្វីលីពីន​សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនេះ ផ្ទុយពីបទដ្ឋាននានារបស់អន្តរជាតិ ហើយមានការថ្កោលទោសពីប្រទេសកាន់របបប្រជាធិបតេយ្យ​ក៏ដោយ មេដឹកនាំហ្វីលីពីនប្តេជ្ញាសម្លាប់បន្ត ដើម្បីរៀបចំសណ្តាប់ធ្នាប់ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ