អ៊ុង សានស៊ូជី​ សុំឲ្យមានការវិនិយោគក្រោយពេលលោក អូបាម៉ា សន្យាដកទណ្ឌកម្ម

លោកស្រី អ៊ុង សានស៊ូជី និងលោក បារ៉ាក់ អូបាម៉ា (រូបភាពពី Reuters)

មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី អំពាវនាវឲ្យសហរដ្ឋអាមេរិកបង្កើនការវិនិយោគលើប្រទេសលោកស្រី បន្ទាប់ពីលោក អូបាម៉ា បានសន្យាដកទណ្ឌកម្មសេដ្ឋកិច្ចនៅពេលខាងមុខ។

លោកស្រី អ៊ុង សានស៊ូជី ថ្លែងក្នុងពេលដែលោកស្រីទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកថា ការវិនិយោគពីអន្តរជាតិជាផ្នែកសំខាន់ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចជាតិនិងជួយដល់ប្រជាជនមីយ៉ាន់ម៉ាជាង៥០លាននាក់។ លោកស្រីថាការជួយសេដ្ឋកិច្ចមីយ៉ាន់ម៉ានេះក៏ជាផ្នែកមួយសំខាន់ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះផងដែរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កាលពីថ្ងៃពុធសប្តាហ៍នេះលោក អូបាម៉ា បានថ្លែងប្រាប់លោកស្រី អ៊ុង សានស៊ូជី ថាអាមេរិកកំពុងតែរៀបចំក្នុងការដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសមីយ៉ាន់ម៉ា ហើយជួយពង្រឹងសេដ្ឋកិច្ចដល់ប្រទេសដែលទើបធ្វើកំណែទម្រង់ចេញពីរបបយោធាមករបបលទ្ធិប្រជាធិបតេយ្យវិញនេះ។

លោកស្រី អ៊ុង សានស៊ូជី ថ្លែងថាការជោគជ័យលើសេដ្ឋកិច្ចគឺជាផ្នែកមួយសំខាន់ក្នុងការលើកទឹកចិត្តមនុស្សគ្រប់គ្នាក្នុងប្រទេសមីយ៉ាន់ម៉ារួមទាំងពួកយោធាផង ឲ្យជ្រើសរើសយកការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ