ព្រឹទ្ធសភាហ្វីលីពីន​ស្រាវជ្រាវករណី ​ឌូតឺតេ បោះមនុស្សឲ្យក្រពើស៊ី

Edgar Matobato ជាមនុស្សម្នាក់​ក្នុងចំណោមអ្នកផ្សេងទៀត​ដែលជាអ្នកត្រូវគេចាត់ឲ្យសម្លាប់មនុស្សនៅក្នុងទីក្រុងដាវ៉ៅ (រូបភាពពី Washington Post)

ព្រឹទ្ធសភាហ្វីលីពីនបើកសវនាការពិសេសមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញសាកសួរសាក្សីជុំវិញករណីប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូតឺតេ បោះមនុស្សឲ្យក្រពើស៊ីនិងការសម្លាប់មនុស្សក្រៅច្បាប់ផ្សេងៗទៀត។

សាក្សីឈ្មោះ Edgar Matobato អាយុ៥៧ឆ្នាំ ថ្លែងថាលោកជាមនុស្សម្នាក់ក្នុងចំណោមអ្នកផ្សេងទៀតដែលជាអ្នកត្រូវគេចាត់ឲ្យសម្លាប់មនុស្សនៅក្នុងទីក្រុងដាវ៉ៅ នៅពេលដែលលោក ឌូតឺតេ ធ្វើជាអភិបាលក្រុងនោះមុនឡើងតំណែងជាប្រធានាធិបតីកាលពីខែឧសភា។ លោក Matobato ថ្លែងពេលនេះស្របពេលដែលព្រឹទ្ធសភា កំពុងស្រាវជ្រាវកំហុសរបស់លោក ឌូតឺតេ ជុំវិញការសម្លាប់មនុស្សជាង៣០០០នាក់ក្រៅប្រព័ន្ធច្បាប់ ក្រោមហេតុផលថាយុទ្ធនាការប្រឆាំងការជួញដូរគ្រឿងញឿន។ នេះបើតាមការចុះផ្សាយរបស់ Washington post។

Washington Post ចុះផ្សាយទៀតថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលស្លាប់ដោយសារសង្គ្រាមថ្នាំញៀនរបស់លោក ឌូតឺតេ នេះក៏មានក្មេងស្រីម្នាក់អាយុ៥ឆ្នាំផងដែរ។

សាក្សីអះអាងថាពេលនៅក្រោមការគ្រប់គ្រង លោក ឌូតឺតេ ជាអភិបាលក្រុង ក្រុមពេជ្ឈឃាតត្រូវបានគេបញ្ជាឲ្យសម្លាប់មនុស្សរាប់ពាន់នាក់យកទៅឲ្យក្រពើស៊ីនិងយកសាកសពចោលក្នុងសមុទ្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ