មន្ត្រីពិនិត្យសុវត្ថិភាព​អាមេរិក​បញ្ជាឲ្យប្រមូល Samsung Note 7 ចំនួន​១លានគ្រឿង

ទូរសព្ទ Samsung Galaxy Note 7 (រូបភាពពី BBC)

មន្ត្រីត្រួតពិនិត្យផ្នែកសុវត្ថិភាពរបស់អាមេរិកបានប្រកាសឲ្យមានការប្រមូលទូរសព្ទប្រភេទ Samsung Galaxy Note 7 ចំនួន១លានគ្រឿងដែលចែកចាយលើទីផ្សារ បន្ទាប់ពីមានសេចក្តីរាយការណ៍ជាច្រើនថា ទូរសព្ទនោះផ្ទុះឆេះបង្កគ្រោះថ្នាក់ពេលមានបញ្ហាសាកថ្ម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់កូរ៉េខាងត្បូងបានប្រកាសរួមហើយពីការប្រមូលទូរសព្ទ Samsung Galaxy Note 7 នោះទៅក្រុមហ៊ុនវិញ បន្ទាប់ពីមានការរិះគន់ថាទូរសព្ទផ្ទុះពេលសាកថ្ម។

បើតាមរបាយការណ៍របស់ក្រុមហ៊ុន Samsung គឺទូរសព្ទដែលមានបញ្ហានោះមានចំនួន២លាន៥សែនគ្រឿង ដែលបានចែកចាយលើពិភពលោក ក្នុងនោះរួមទាំងចែកចាយទៅអាមេរិកចំនួន១លានគ្រឿងផងដែរ។

ការប្រកាសប្រមូលរបស់ក្រុមហ៊ុន Samsung នេះស្របពេលដែលក្រុមហ៊ុន Apple ជាដៃគូប្រជែងរបស់ខ្លួនបានបង្ហាញពីទូរស័ព្ទទំនើបប្រភេទថ្មីគឺ iPhone7៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ