កម្ពុជាឃាត់ខ្លួនជនជាតិចិន ៥០នាក់ទៀតសង្ស័យជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនថឹណិត

រូបភាពពីហ្វេសប៊ុក អគ្គស្នងការនគរបាលជាតិ

ជនជាតិចិន ៥០​នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​នៅ​ថ្ងៃ​នេះ ដោយ​ត្រូវ​បាន​សង្ស័យ​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ចាប់​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនថឹណិត​ឆ្លងដែន​ចេញ​ពី​កម្ពុជា​។ នេះ​ដោយ​យោង​តាម​របាយការណ៍​នគរបាល​ជាតិ​កម្ពុជា។

របាយការណ៍​ដែល​ផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ បាន​ឲ្យដឹង​ថា ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ បាន​​ឃាត់ខ្លួន​ជនជាតិ​ចិន ៥០នាក់ ក្នុង​នោះ​មាន​ស្រី ៧​នាក់ និង​រក​ឃើញ​ថា បាន​ស្នាក់នៅ​ដោយ​គ្មានលិខិតឆ្លងដែន និង​ចាប់​ជំរិត​តាម​​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនថឹណិត​ពី​ជន​ជាតិ​ចិន​។

នគរបាលជាតិ បន្តថា ជនជាតិចិនទាំង​នោះ ត្រូវបាន​ឃាត់ខ្លួននៅទីតាំងចំនួន​ ៣​កន្លែង​ផ្សេងគ្នា ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

លើកឡើងក្នុងទំព័រហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិ នាយរងការិយាល័យគ្រប់គ្រងជនបរទេស លោក  អ៊ា ភក្តី បានឲ្យដឹងថា ជនជាតិចិន​នោះ ត្រូវបានបញ្ជូន​ទៅអគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី៕

កម្ពុជា​បាន​ចាប់​ខ្លួន និង​បញ្ជូន​ជន​ជាតិ​ចិនជា​បន្ត​បន្ទាប់ ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ បន្ទាប់​ពី​រក​ឃើញ​ថា បាន​ស្នាក់នៅ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា និង​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនថឹណិត​ចេញ​ពី​ប្រទេស​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ