បំផ្ទុះ​គ្រាប់​បែក​នៅ​រដ្ឋ​ធានី​សូម៉ាលី ​សម្លាប់​មនុស្ស​ដល់​ទៅ​ជាង ​២០០​នាក់

សេចក្ដី​រាយការណ៍ បាន​ឲ្យ​ដឹង​ថា មនុស្ស​ជាង ២០០​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អំពើ​ហិង្សា​បំផ្ទុះ​គ្រាប់​បែក​នៅ​ជិត​រដ្ឋ​ធានី​ប្រទេស​សូម៉ាលី ហើយ​ជាង ២៥០​នាក់​ទៀត​បាន​រង​របួស ដែល​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​បង្ហូរ​ឈាម​បំផុត​ពី​សំណាក់​ក្រុម​បះ​បោរ​អាល់​ហ្សា​បា​អាប់​របស់​ប្រទេស​នេះ។

អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​​នៅ​ឯ​ចំណុច​ប្រសព្វ​ដ៏​មមា​ញឹក​មួយ ដែល​បណ្ដាល​ឲ្យ​អគារ​នានា​ខូច​ខ្ទេច​ខ្ទី ហើយ​យាន​យន្ត​ត្រូវ​ភ្លើង​ឆាប​ឆេះ។

ក្រុម​មន្ត្រី​សូម៉ាលី​និយាយ​ថា ការ​វាយ​ប្រហារ​នោះ គឺ​ជា​ប្រតិបត្តិការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​មួយ​នេះ ដែល​កំពុង​ហែក​ហួរ​ដោយ​សង្គ្រាម​។

អ្នក​នាំ​ពាក្យ​​ទីក្រុង​ម៉ូហ្កាឌីស៊ូ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ថា អាជ្ញាធរ​បញ្ជាក់​ថា ជន​ស៊ីវិល ២០០​នាក់ បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​បំផ្ទុះ​​គ្រាប់​បែក​នោះ ប៉ុន្តែ គេ​ក៏​ជឿ​ជាក់​ថា ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​ខ្ពស់​ជាង​នេះ​ទៅ​ទៀត។

មន្ត្រី​ផ្នែក​សង្គ្រោះ​បន្ទាន់ បាន​ឲ្យ​ដឹង​ថា មនុស្ស​ជាង ២៥០​នាក់​ទៀត បាន​រង​របួស​ក្នុង​អំពើ​ហិង្សា​បំផ្ទុះ​​គ្រាប់​បែក​នោះ។

ប៉ុន្តែ គ្មាន​ភាគី​ណា​មួយ​ប្រកាស​ទទួល​ខុស​ត្រូវ​ភ្លាមៗ​នោះ​ទេ។ ក្រុម​បះ​បោរ​ប្រដាប់​អាវុធ​ហ្សាបាអាប់ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ភេរវកម្ម​អាល់កៃដា បាន​ធ្វើ​ប្រតិបត្តិការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ជាច្រើន​លើក​ ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​សូម៉ាលី ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សហគមន៍​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ