កម្ពុជាចូលជាសមាជិកប្រទេស​ច្នៃប្រឌិត​បច្ចេកវិទ្យាថាមពលព្រះអាទិត្យ

គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃអង្គារម្សិលមិញ បានចុះហត្ថលេខាចូលជាសមាជិក ប្រទេសដែលស្រាវជ្រាវ និង ការកែច្នៃបច្ចេកវិទ្យាថាមពលព្រះអាទិត្យដើម្បីបម្រើការអភិវឌ្ឍន៍។

ទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបានផ្សព្វផ្សាយថា កាលពីថ្ងៃអង្គារម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បានចុះហត្ថលេខាយល់ព្រម ដើម្បីឲ្យកម្ពុជាក្លាយជាសមាជិកនៃសម្ព័ន្ធភាពថាមពលពន្លឺព្រះអាទិត្យអន្តរជាតិ។ ការចុះហត្ថលេខានេះ ធ្វើឡើង នៅទីក្រុងម៉ារ៉ាកេស  ប្រទេសម៉ារុក។

ទំព័រហ្វេសប៊ុកក្រសួងបរិស្ថានឲ្យដឹងដែរថា គំនិតផ្តួចផ្តើមនៃសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិនេះ ត្រូវបានបង្កើតឡើងនៅក្នុងសន្និសីទប្រចាំឆ្នាំនៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២១ នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីចុងឆ្នាំ២០១៥ ក្នុងគោលបំណងឱ្យប្រទេសទាំងអស់ធ្វើការរួមគ្នាឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ ការស្រាវជ្រាវ និងការច្នៃប្រឌិតបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យសមស្រប។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ