នគរបាលឥណ្ឌូនេស៊ីនឹងស៊ើបអង្កេតអភិបាលក្រុងចាការតាករណីនិយាយប៉ះពាល់សាសនាឥស្លាម​

នគរបាលឥណ្ឌូនេស៊ី ថ្លែងនៅថ្ងៃពុធនេះថា  ពួកគេនឹងបើកការស៊ើបអង្កេតលើអភិបាលក្រុងចាការតាជាអ្នកកាន់សាសនាគ្រឹស្តហើយបានប្រើប្រាស់ពាក្យសម្តី ប៉ះពាល់ដល់សាសនាឥស្លាម ដែលកំពុងបង្កឲ្យក្លាយជាជម្លោះនិងមានកំហឹងខ្លាំងពីក្រុមអ្នកកាន់សាសនាឥស្លាម។

បច្ចុប្បន្នគេកំពុងតែចោទប្រកាន់ អភិបាលក្រុងចាការតា លោក Basuki Tjahaja Purnama ថា និយាយធ្វើឲ្យប៉ះពាល់ដល់សាសនាឥស្លាមដែល ធ្វើឲ្យអ្នកកាន់សាសនាឥស្លាមផ្ទុះកំហឹងខ្លាំង។ ឥណ្ឌូនេស៊ីជា ប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមធំជាងគេលើពិភពលោក។

ករណីនេះ គេមានការព្រួយបារម្ភថា នឹងមានការផ្ទុះការតវ៉ាខ្លាំងជាថ្មីទៀត ដែលដឹកនាំដោយពួកឥស្លាមនិយមតឹង ប្រឆាំងលោក Purnama និងប្រឆាំងលោក ប្រធានាធិបតី Joko Widodo ផងដែរដែលជាអ្នកដែលគេចោទថា គាំទ្រដ៏សំខាន់ដល់អភិបាលក្រុងរូបនោះ។

កាលពីដើមខែនេះ អ្នកកាន់សាសនាឥស្លាមជាង១០០ ០០០នាក់ ប្រមូលផ្តុំតវ៉ាការនៅចាការតា ដើម្បីទាមទារឲ្យមានការផ្តាស់ប្តូរលោក Purnama នៅខែកុម្ភះឆ្នាំ២០១៧។

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ