ក្រុមសិទ្ធិមនុស្សថាមីយ៉ាន់ម៉ាកំពុងបំពានលើអ្នកស្រលាញ់ភេទដូចគ្នាធ្ងន់ធ្ងរ

មានការចោទប្រកាន់ថា នគរបាលនៅក្នុងទីក្រុងយ៉ង់ហ្គោនជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា ចាប់ខ្លួនក្មេងស្រីម្នាក់ឈ្មោះ Chew Su Khin ជាស្ត្រីប្តូរភេទ ៣ដងក្នុង១ឆ្នាំ ហើយបានកាត់សក់របស់នាង ព្រមសម្រាតខោ អាវ ថតរូបអាក្រាត និង ឲ្យអ្នកជាប់ឃុំរំលោភផ្លូវភេទ។

ក្មេងស្រីរងគ្រោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា គេបានសម្រាតសម្លៀកបំពាក់របស់ខ្លួន ហើយឲ្យអ្នកជាប់ឃុំនៅទីនោះរំលោភ ចំណែកឆ្មាំពន្ធនាគារបានយកទូរស័ព្ទដៃថតជាវីឌីអូ និង បានប្រើអំពើហិង្សាផ្សេងៗទៀត។ បន្ទាប់មកនេះនាង បានបង់ប្រាក់ផាក ពិន័យចំនួន៣៥,000 kyat ឬ ស្នើនឹង២៧ដុល្លារ ទើបសមត្ថកិច្ចដោះលែង។

កាលពីលើកមុន Chew Su Khin ត្រូវបានសមត្ថកិច្ចឃុំខ្លួនដោយផ្អែកលើច្បាប់ស្រមោលមួយ ដែលអនុញ្ញាតឲ្យនគរបាល ឃាត់ខ្លួនមនុស្សដែលពួកគេសង្ស័យ ក្រោយថ្ងៃលិច។

នាងត្រូវបានគេចាប់ឃុំនៅក្នុងបន្ទប់ពន្ធនាគារជាមួយ ក្រុមប្រុសៗ ហើយអនុញ្ញាតឲ្យពួកប្រុសក្នុងបន្ទប់ឃុំឃាំងនោះរំលោភ ហើយឆ្នាំពន្ធនាគារនៅមើល។

ក្រុមអ្នកសិទ្ធិមនុស្សបានថ្កោលទោសចំពោះករណីនេះ និង ករណីផ្សេងៗទៀតដែលនគរបាល មីយ៉ាន់ម៉ាបានប្រព្រឹត្តលើអ្នកស្រលាញ់ភេទដូចគ្នានិង ទាមទារឲ្យរដ្ឋាភិបាលថ្មីរបស់លោកស្រី អ៊ុង សានស៊ូជី លុបច្បាប់ដែលកំពុងរឹតត្បិតលើអ្នកស្រលាញ់ភេទដូចគ្នា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ