ថៃរកឃើញការឆ្លងថ្មីមេរោគហ្សីកា៣៣ករណី​

ក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃពុធនេះថា ពួកគេរកឃើញមេរោគហ្ស៊ីកាឆ្លងថ្មីចំនួន៣៣ករណី ដែលកើតមានចំពោះក្រុមមនុស្សដែលងាយរងគ្រោះ គឺឆ្លងទៅស្ត្រីមានផ្ទៃពោះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Suwannachai Wattanayingcharoenchai ថ្លែងថា ការស្រាវជ្រាវកាលពីសប្តាហ៍មុនរកឃើញករណីឆ្លងថ្មីមេរោគហ្សីកា ៣៣ករណីមកពីខេត្តចំនួន២។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Suwannachai ថ្លែងថា យុទ្ធនាការព្រមានពីបញ្ហាមេរោគហ្ស៊ីកា ចំពោះអ្នកធ្វើដំណើរបានបង្កើនឡើង នៅពេលដែលពលរដ្ឋថៃជាច្រើនបាននាំគ្នាចូលក្នុងទីក្រុងបាងកក ដើម្បីចូលរួមកាន់ទុក្ខ ចាប់តាំងពីស្តេចថៃភូមិបុលបានចូលទិវង្គតកាលពីថ្ងៃទី១៣ខែតុលា។

លោកថា ពេលនេះ ចលនាប្រជាពលរដ្ឋមកពីតាមបណ្តាលខេត្តចូលទីក្រុងកំពុងមានច្រើន ជាផ្នែកមួយដែលក្រុមការពារតាមដានជំងឺឆ្លងត្រូវបង្កើនការប្រុងប្រយ័ត្ន។ លោក រំឭកថា បញ្ហាមេរោគហ្សីកា គឺជាបញ្ហាស្ងាត់ស្ងៀមដែលមិនបានដឹង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ