មេធាវីរដ្ឋាភិបាលព្យាយាមពន្យល់​ចៅក្រមថា CNRP រៀបចំបដិវត្តពណ៌

មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ដ្រី លោក គី តិច

មេធាវីតំណាងឲ្យក្រសួងមហាផ្ទៃចំនួន៤រូបនៅថ្ងៃនេះ ព្យាយាមលើកឡើងនូវភស្តុតាងមួយចំនួន ដើម្បីពន្យល់ប្រាប់ចៅក្រមតុលាការកំពូល​ថា មេដឹកនាំនិងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ គឺមានការទទួលលុយពីបរទេសនិង​ប៉ុនប៉ងរៀបចំធ្វើបដិវត្តពណ៌។​

នៅក្នុងសវនាការដែលចាប់ផ្តើមនៅព្រឹកនេះ មិនមានវត្តមានមេធាវីគណបក្សសង្គ្រោះជាតិទេ គឺមានតែមេធាវីតំណាងឲ្យក្រសួងមហាផ្ទៃ។​ មេធាវីក្រសួងមហាផ្ទៃចំនួន​៤រូប បានលើកឡើងភស្តុតាងជាបន្តបន្ទាប់ ដោយដាក់បន្ទុកថា លោក កឹម​ សុខា បានទទួលលុយពីបរទេស ហើយដឹកនាំគណបក្សរៀបចំធ្វើបដិវត្តចង់ផ្តួលរំលំរដ្ឋាភិបាល។

សវនាការចាប់ផ្តើមពីម៉ោងជាង៨ព្រឹក ហើយសម្រាកនៅម៉ោង១២ថ្ងៃត្រង់ និងបន្តនៅម៉ោង២រសៀលទៀត។ តាមព័ត៌មាន​ពីមេធាវីក្រសួងមហាផ្ទៃ និងមន្ត្រីតុលាការឲ្យដឹងថា តុលាការកំពូលអាចប្រកាសសាលដីកានៅល្ងាចនេះ។​

គណបក្សសង្គ្រោះជាតិមិនបានដាក់ភស្តុតាងនិងមេធាវី ដើម្បីចូលរួមតតាំងក្តីនេះ ដោយចោទថាជារឿងនយោបាយចាំដោះស្រាយតាមផ្លូវនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ