លោក ហ៊ុន សែន ចាប់​ផ្ដើម​ចុះ​ជួប​ក្រុម​កម្មករ មួយ​ថ្ងៃ​ក្រោយ​វិល​ត្រឡប់​ពី​ជំនួប​អាស៊ាន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជួបកម្មករកម្មការិនីរោងចក្រ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​​នៅ​តំបន់​ស្រុក​ខ្សាច់កណ្ដាល នៅ​ព្រឹក​ថ្ងៃ​នេះ តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

ទំព័រ​ហ្វេសប៊ុក​របស់​លោក លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រៀបរាប់​ថា លោក​កំពុង​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​ជាង ១​ម៉ឺន​នាក់ នៅ​តំបន់​រោងចក្រ 7NG ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ខ្សាច់កណ្ដាល។

ដូច​ទៅ​នឹង​ជំនួប​សំណេះ​សំណាល​មុនៗ​ដែរ លោក ហ៊ុន សែន ចាប់​ដៃ​ជាមួយ​ប្រជា​ពលរដ្ឋ និង​បាន​ថត​រូបជាមួយ​ក្រុម​កម្មករ​កម្មការិនី​ទាំង​នោះ។

លោក ហ៊ុន សែន បាន​ចាប់​ផ្ដើម​ដំណើរ​ចុះ​ជួប​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​ឡើង​វិញ តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​រយៈ​ពេល ៣​ថ្ងៃ​ នៅ​ប្រទេស​ហ្វីលីពីន។

លោក​នាយករដ្ឋ​មន្ត្រី បាន​កំណត់​ថ្ងៃ​ចុះ​ជួប​សំណេះ​សំណាល​នៅ​តាម​រោងចក្រ​ដោយ​ផ្ទាល់​នៅ​រៀង​រាល់​ថ្ងៃ​ពុធ និង​ជួប​សំណេះ​សំណាល​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ